អាជ្ញាធរចិននឹងពិន័យរដ្ឋបាលលើឱសថស្ថានមួយកន្លែងក្នុងទីក្រុងប៉េកាំងគិតជាប្រាក់ជាងបួនសែនដុល្លារអាមេរិកបន្ទាប់ពីឱសថស្ថាននេះបានតំឡើងថ្លៃម៉ាស់ប្រាំមួយដងថ្លៃជាងតម្លៃធម្មតា។
រដ្ឋអំណាចចិនបាននិយាយនៅថ្ងៃនេះថាឱសថស្ថានBeijing Jimin Kangtai បានតំឡើងថ្លៃម៉ាស់ N95 ពីមួយប្រអប់ថ្លៃ១៤៣យ័ន ទៅ៨៥០យ័ន ក្នុងពេលដែលវីរុសកូរ៉ូណាថ្មីកំពុងរាលដាលខ្លាំង។ បើតាមអាជ្ញាធរចិនឱសថស្ថានខាងលើត្រូវពិន័យជាប្រាក់៣លានយ័ន ឬជាង៤សែនដុល្លារអាមេរិក។
គួរបញ្ជាក់វីរុសកូរ៉ូណាថ្មីនេះបានរាលដាលខ្លាំង និងបានសម្លាប់មនុស្សជាង១៣០នាក់ និងបានឆ្លងជាង៦០០០ករណីហើយគិតតត្រឹមថ្ងៃនេះ។
អត្ថបទពាក់ព័ន្ធ៖
- វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេលរាប់ខែមុននឹងប្រើលើមនុស្សបាន
- អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លងវីរុសកូរ៉ូណាថ្មីអាចនឹងជាសះស្បើយវិញ
- ប្រធាននាយកដ្ឋានជំងឺឆ្លងអះអាងថា ជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាថ្មីជាសះស្បើយហើយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]