backup og meta

WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​

WHO ប្រកាស​អាសន្នទូទាំងពិភព​លោកករណី​វីរុសកូរ៉ូណាថ្មី​

អង្គការសុខភាព​ពិភព​លោក​កាលពីយប់​មិញ​បាន​ប្រកាស​អាសន្នជា​លក្ខណៈសកល​​ចំពោះការ​រាតត្បាត​នៃវីរុសកូរ៉ូណា​ថ្មី ដែល​បាន​ផ្ទុះ​ឡើង​នៅប្រ​​ទេស​ចិន​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ។​

អង្គការ​សុខភាព​ពិភព​លោក​យប់​មិញ​បាន​ប្រកាស​ថា៖ «មូល​ហេតុ​ដែល​ត្រូវ​ប្រកាស​អាសន្ន​នេះគឺមិន​មែន​តែអ្វី​ដែល​កំពុង​កើត​ឡើង​តែ​នៅ​ក្នុង​ប្រ​ទេសចិន​នោះទេ តែវា​កំពុង​កើត​មាន​ឡើងនៅប្រទេស​ផ្សេង​ទៀត»។ ប្រ​ភព​ដដែល​បញ្ជាក់ថា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភនោះ​គឺវីរុកូរ៉ូណាថ្មីនេះអាច​រាលដាល​ទៅ​កាន់​ប្រទេស​កាន់តែច្រើន ជាពិសេស​ប្រទេស​ដែល​មាន​ប្រ​ព័ន្ធ​សុខាភិបាល​ទន់ខ្សោយ។

គិត​មក​ដល់ពេល​នេះ ចំនួន​អ្នក​សា្លប់​ដោយ​សារ​វីរុស​កូរ៉ូណា​ថ្មី​នៅ​ប្រ​ទេស​ចិន​មានយ៉ាង​ហោចណាស់​ចំនួន​២១៣នាក់ និង​វីរុសកូរ៉ូណាថ្មីនេះបាន​ឆ្ល​ងទៅ​កាន់​មនុស្សយ៉ាងតិច​៩ ៨២១ នាក់​ ក្នុង​នោះ​៩ ៦៨៩ នាក់​នៅក្នុង​ប្រ​ទេសចិន​តែឯង។

អង្គការសុខភាពពិភព​លោក​បញ្ជាក់ថា​មាន​ប្រទេស​១៨​ ក្រៅពី​ចិន​បានប្រកាសពី​ការឆ្លង​វីរុសកូរ៉ូណាថ្មី និង​មាន​៩៨​ករណី​នៅ​ក្នុង​ប្រទេសទាំង​នោះ។ ក្នុង​ចំណោម​ករណី​ឆ្លង​វីរុសកូរ៉ូណាថ្មីនេះ មាន​ចំនួន​ប្រាំបី​ករណី​ឆ្លងពី​មនុស្សទៅមនុស្ស មាន​ក្នុង​ប្រទេស​វៀតណាម អាល្លឺម៉ង់ ជប៉ុន និង​សហរដ្ឋអាមេរិក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/world/wuhan-virus-who-international-emergency-declare-12372372?cid=FBcna&fbclid=IwAR1pZHcpLz9FnvFnsuWlJFtitYEJihrAg2dpaWqCagdWvF9QTP2IfJJmtlc

https://www.bbc.com/news/world-51318246

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម