backup og meta

តើ​អ្វី​ជា​ចត្តាឡីស័ក?

តើ​អ្វី​ជា​ចត្តាឡីស័ក?

ចត្តាឡីស័ក (ចត្តាឡី មាន​ន័យ​ថា ៤០ និង ស័ក​មាន​ន័យ​ថា​រយៈពេល) ឬជាភាសាបរទេស​ថា Quarantine  គឺ​ប្រើ​សំដៅ​លើ​ការ​ការពារ​កុំឲ្យ​ជំងឺ​រាត​ត្បាត​រីក​រាល​ដាល​​ឆ្លង​ទៅ​អ្នក​ដទៃ ដោយ​ដាក់​អ្នក​ជំងឺ​ឲ្យ​​រស់​នៅ​ដាច់​ដោយ​ឡែក​ចេញ​ឆ្ងាយ​ពី​អ្នក​ដទៃ​ដែល​មិន​មាន​ជំងឺ។

ពាក្យ Quarantine (ចត្តាឡីស័ក) គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​ដំបូង​នៅ​ប្រទេស អ៊ីតាលី នៅ​ទីក្រុង​វឺនីស (Venice) ដែល​សំយោគ​ចេញ ពី​ពាក្យ​អ៊ីតាលី ថា “Quarantino” ដែល​មាន​ន័យថា ៤០ (សែសិប)។ ពាក្យ​នេះ​ត្រូវ​បាន​ប្រើ​នៅ​សម័យ​កាល​ជំងឺ​អាសន្នរោគ​ខ្មៅ (Black plaque) ដែល​កើត​មាន​នៅ​តំបន់​អ៊ឺរ៉ុប​នៅ​សតវត្ស​ទី​១៤ ដោយ​រដ្ឋបាល​ក្រុង​វឺនីស កំណត់ឲ្យ​​រាល់​សមាជិក​នាវិក​ ​កម្មករ​ និង​អ្នក​ដំណើរ​ទាំង​អស់ នៅ​ក្នុង​កប៉ាល់​ដែល​ចូល​ចត​កំពង់​ផែ​នៅ​ទីក្រុង​នេះ ត្រូវ​ស្ថិត​នៅ​លើ​កប៉ាល់​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​​ឡើង​គោក​ ចំនួន​៤០​ថ្ងៃ។

នាពេល​បច្ចុប្បន្ន​នេះ រាល់​ពេល​ដែល​មាន​ជំងឺ​អាសន្នរោគ​រាតត្បាត​ម្ដង​ៗ រយៈ​ពេល​ដែល​ត្រូវ​ប្រើ​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ​ជំងឺ ហើយ​ការ​គ្រប់​គ្រង គឺ​មន្ត្រី​រដ្ឋាភិបាល​ឬ​អ្នក​បច្ចេកទេស​សុខាភិបាល​ជា​អ្នក​គ្រប់​គ្រង​បន្ទប់​ចត្តាឡីស័ក​នេះ។

(ប្រភព​៖មន្ទីរសុខាភិបាលខេត្តកោះកុង)

គួរ​បញ្ជាក់​ដែរ​ថា​នៅ​ក្នុង​អំឡុង​ពេល​ដែល​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ដែល​បង្ក​ដោយ​វីរុស​​កូរ៉ូណា​ថ្មី​ដែល​ផ្ទុះ​នៅ​ទីក្រុង​វូហាន​ប្រទេស​ចិន​នោះ រដ្ឋាភិបាល​ប្រទេស​ជា​ច្រើន​ បាន​ដាក់​រយៈពេល​ក្នុង​ការ​ធ្វើ​ចត្តាឡីស័ក ដោយ​ដាក់​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ទាំង​នោះ ឲ្យ​​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ សិន ​នៅ​ក្នុង​បន្ទប់ដាច់​ដោយ​ឡែក​ពី​គេ​ក្នុង​មន្ទីពេទ្យ ឬ​អគារណាមួយដាច់​ដោយ​ឡែក ហើយ​ប្រសិន​បើ​អ្នក​ដំណើរ​ទាំង​នោះ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​នោះ​ទេ ទើប​អាច​អនុញាតឲ្យ​ចេញ​ពី​បន្ទប់​ចត្តាឡីស័ក​នោះ​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/world-51308542

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម