ក្ដីសង្ឃឹមក្នុងការរកឃើញ វ៉ាក់សាំងការពារវីរុស HIV ត្រូវបានរលាយសាបសូន្យហើយបន្ទាប់ពីការធ្វើតេស្តសាកល្បងវ៉ាក់សាំងប្រឆាំង វីរុសHIVត្រូវបរាជ័យ។
វិទ្យាស្ថានសុខភាពជាតិ (National institutes of health) អាមេរិកបានបញ្ឈប់ការធ្វើតេស្តសាកល្បង HVTN 702 ទៅលើមនុស្ស ៥០០០នាក់ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយសារតែបន្ទាប់ពីចាក់វ៉ាក់សាំងហើយហើយ វាមិនអាចការពារពីវីរុស HIV បាន។ អ្នកជំនាញបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះបញ្ហានេះ ប៉ុន្តែការស្រាវជ្រាវទៅលើការស្វែងរកវ៉ាក់សាំងការពារពីវីរុស HIV គឹនៅតែបន្ត។
វ៉ាក់សាំងថ្មីដែលយកមកសាកល្បងនេះ គឺយកលំនាំតាមវ៉ាក់សាំងដំបូង ដែលឃើញមានប្រសិទ្ធភាពខ្លះ ប្រឆាំងវីរុស នៅក្នុងការតេស្តសាកល្បង RV144 clinical trial នៅប្រទេសថៃ។ គួរបញ្ជាក់ដែរថា វីរុស HIV មានច្រើនប្រភេទខុសៗ គ្នា ហើយវ៉ាក់សាំងដែលផលិតឡើងនេះ គឺធ្វើតាមប្រភេទដែលមានច្រើនបំផុតនៅក្នុងប្រទេស អាហ្វ្រិកខាងត្បូង ដែលជាប្រទេសមានអត្រាឆ្លងវីរុស HIV ច្រើនបំផុត ក្នុងពិភពលោក។
វេជ្ជបណ្ឌិត Anthony Fauci ដែលជាមន្ត្រីមកពី វិទ្យាស្ថានសុខភាពជាតិអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងវីរុស HIV គឺជាវិធីដែលល្អបំផុតក្នុងការបញ្ចប់ជំងឺនេះនៅ ទូទាំងពិភពលោក ហើយលោកបានដាក់ក្ដីសង្ឃឹមថាវ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាព ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលវាមិនអាចទៅរួចទៅវិញ។ តែយ៉ាងនេះក្ដី ការស្រាវជ្រាវគឺនៅតែបន្ត ដើម្បីអាចរកឃើញវ៉ាក់សាំងដែលមានប្រសិទ្ធភាពប្រឆាំងនឹង វីរុស HIV បាន។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់លម្អិតអំពីមេរោគកាចសាហាវHIV លើការបំផ្លាញរាងកាយមនុស្ស
- ជោះឈាមអេដស៍ លទ្ធផលអវិជ្ជមាន តែនៅសង្ស័យឆ្លង អាចលេបថ្នាំនេះ
- ស្វែងយល់ពីមធ្យោបាយធ្វើតេស្ដរក HIV ខ្លួនឯង កុំចាំតែពេទ្យ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]