backup og meta

ថ្នាំទាំងនេះ អ្នកស្រាវជ្រាវជឿថាអាចមានប្រសិទ្ធភាព​​ប្រឆាំងវីរុសកូរ៉ូណាថ្មី​

ថ្នាំទាំងនេះ អ្នកស្រាវជ្រាវជឿថាអាចមានប្រសិទ្ធភាព​​ប្រឆាំងវីរុសកូរ៉ូណាថ្មី​

អ្នក​ស្រាវជ្រាវ ​ចិន​បាន​ខ្នះខ្នែងយ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​ថ្នាំ​ដែល​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មីបាន​ឲ្យលឿន​តាម​ដែល​អាច​ធ្វើទៅ​​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​ថ្នាំ​ប៉ុន្មាន​ប្រភេទ​ដែល​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល ប្រឆាំង​នឹង​វីរុសកូរ៉ូណាថ្មី​ ដោយ​ថ្នាំ​ខ្លះ​បាន​ឈាន​ចូល​ដល់​ដំណាក់​កាល​ព្យាបាល​សាក​ល្បង (Clinical trial) និង​ថ្នាំ​ខ្លះ​ទៀត​បាន​កំពុង​តែ​ស្ថិត​ក្នុង​ការ​រៀប​ចំ​ចូល​ក្នុង​គោល​ការ​ណ៍​នៃ​ការ​ព្យាបាល​ (Treatments Guidelines)​ជំងឺ​ដែល​បង្ក​ដោយ​វីរុស​នេះ។

១. ថ្នាំ REMDESIVIR

ថ្នាំ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ ក្រុម​ហ៊ុន​ថ្នាំ​ពេទ្យ​សហរដ្ឋ​អាមេរិក Gilead Sciences។ ថ្នាំ​នេះ​មាន​ប្រសិទ្ធិភាពខ្ពស់​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា បង្ក​ជំងឺ SARS និងជំងឺ MERS ក្នុង​ការ​ពិសោធន៍​ទៅ​លើកោសិកា និង​សត្វ​។ ការ​ធ្វើ​តេស្ត ព្យាបាល​សាកល្បង (Clinical trial) ត្រូវ​បាន​ធ្វើ​ឡើង​ពី​មុន​មក​នៅ​ពេល​ដែល​វីរុស Ebola ផ្ទុះ​ឡើង។

ថ្នាំ​នេះ គេ​បាន​រក​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ល្អក្នុង​ការ​ប្រឆាំង​វីរុស​កូរ៉ូណា​ថ្មី​ (2019-nCoV) ក្នុង​ការ​ពិសោធន៍​កម្រិត​កោសិកា។ គិតមកដល់ពេលនេះ​មាន​អ្នក​ជំងឺ ចំនួន ៧៦១នាក់ ត្រូវ​បាន​បញ្ចូល​ក្នុង​ការ​ធ្វើ​តេស្ត​ព្យាបាល​សាក​ល្បង​ ដោយ​ប្រើ​ថ្នាំ​នេះនៅ​ទីក្រុង​វូហាន។ ការ​ធ្វើ​តេស្ត​ព្យាបាល​សាក​ល្បង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ ដែល​​ធ្វើ​ឡើង​នៅ​មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ​ទីក្រុង​វូហាន រួម​ទាំង​មន្ទីរ​ពេទ្យ Wuhan Jinyintan ផង​ដែរ។

២.ថ្នាំ CHLOROQUINE

ថ្នាំ​នេះ ជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់ និង​ជា​ថ្នាំ​ប្រឆាំង​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង ដែល​គ្រូ​ពេទ្យ​ប្រើ​រយៈពេល​ច្រើន​ជាង ៧០ឆ្នាំ​មក​ហើយ។ ថ្នាំ​នេះ គេ​ដឹង​ថា​មាន​សកម្មភាព​ប្រឆាំង​វីរុស ដោយ​ផ្លាស់​ប្ដូរ​កម្រិត​អាស៊ីដ និង​បាស នៅ​ក្នុង​កោសិកា ហើយ​រំខាន​ដល់​រេសិបទ័រ របស់​វីរុស​កូរ៉ូណា ដែល​បង្ក​ជំងឺ​ SARS។

ក្នុង​ការ​សិក្សា​ថ្មី​ៗ​នេះ អ្នក​ស្រាវ​ជ្រាវ​របស់​​ចិន​បាន​រក​ឃើញ​ថា វា​មាន​ប្រសិទ្ធភាព​ទប់​ទល់​នឹង​ការ​បង្ក​រោគ​របស់​វីរុស​កូរ៉ូណា​ថ្មី នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍។ វា​ក៏​បង្ហាញ​ពី​សកម្មភាព​ជំរុញ​​ប្រព័ន្ធភាព​ស៊ាំ ដែល​នាំ​ឲ្យ​​បង្កើន​សកម្មភាព​ប្រឆាំង​នឹង​វីរុស ហើយ​វា​ក៏​អាច​សាយ​ភាយ​ពេញ​រាងកាយ រួម​ទាំង​សួត​ផង​ដែរ នៅ​ពេល​ដែល​លេប​ថ្នាំ​រួច។

៣. ថ្នាំ​ប្រឆាំង​នឹង វីរុស HIV (ANTI-HIV DRUGS)

ក្នុង​ការ​សិក្សារ​មួយ​នៅ​ឆ្នាំ២០០៤ គេ​បាន​រក​ឃើញ​ថា ថ្នាំ Lopinavir និង​ថ្នាំ Ritonavir ដែល​ជាថ្នាំ​ត្រូវ​ប្រើ​រួម​គ្នា ក្នុង​ការព្យាបាល​ប្រឆាំង​វីរុស HIV ក៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ព្យាបាល​ជំងឺ SARS ដូច​គ្នា។ ថ្នាំ​ទាំង​ពីរ​នេះ មាន​សកម្មភាព​ប្រឆាំង​នឹង​អង់ហ្ស៊ីម Protease ដែល​ជា​អង់ហ្ស៊ីម វីរុស HIV និង វីរុស​កូរ៉ូណា​ថ្មី ត្រូវការ​ដើម្បី​បំបែក​ខ្លួន។

តាម​អ្នក​ស្រាវ​ជ្រាវ​ចិន​បានឲ្យ​​ដឹង​ថា កាល​ពី​ចុង​ខែ​មុន អ្នក​ជំងឺ​ចំនួន ៤១​នាក់​ដំបូង ត្រូវ​បាន​ព្យាបាល​ជា​នៅ​ពេល​ធ្វើ​តេស្ត​ព្យាបាល​សាក​ល្បង​ដោយ​ប្រើ​ថ្នាំ​ផ្សំ​ប្រឆាំង​វីរុស HIV ទាំង​នេះ។ ក្នុង​គោលការណ៍​ព្យាបាល​ជំងឺ​កូរ៉ូណា​ថ្មី លើក​ទី​បី ដែល​បោះ​ពុម្ភ​ដោយ គណៈកម្មការ​សុខភាព​ជាតិ​របស់​ប្រទេស​ចិន បាន​ណែនាំ​ឲ្យ​​ប្រើ ថ្នាំ Lopinavir/ថ្នាំ Ritonavir និង ហឺត ថ្នាំ​ស្ពុង alpha-interferon មួយ​ដង​មួយ​កម្រិត ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អាច​មាន​ប្រយោជន៍​ដល់​អ្នក​ជំងឺ។

៤. ថ្នាំ ARBIDOL & ថ្នាំ DARUNAVIR

ថ្នាំ Arbidol គឺ​ជា​ថ្នាំ​ប្រឆាំង​វីរុស ដែល​នៅ​ប្រទេស​ចិន​ប្រើ​ដើម្បី​ព្យាបាល​វីរុស​ផ្ដាសាយ។ ​ថ្នាំ​នេះ​អាច​ប្រើ​ផ្សំ​ជាមួយ​ថ្នាំ Darunavir ដែល​ជា​ថ្នាំ​ប្រឆាំង​នឹង​វីរុស HIV ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ដែល​ឈឺ​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ។

ក្រុម​អ្នក​ស្រាវជ្រាវ ដែល​ដឹក​នាំ​ដោយ លោក​ស្រី Li Lanjuan សមាជិក នៃ​បណ្ឌិត្យ​សភា វិស្វកម្ម ​ប្រទេស​ចិន និង​ជា​អ្នក​ជំនាញ របស់​គណៈកម្មកាសុខភាព​ជាតិ​ចិន បាន​និយាយ​ថា​ថ្នាំ​ទាំង​នេះ គឺ​អាច​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស កូរ៉ូណា​ថ្មី នៅពេល​ធ្វើ​តេស្ត​ក្នុង​មន្ទីរពិសោធន៍។ លោក​ស្រី​ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​​ដាក់​ថ្នាំ​ទាំង​នេះ ចូល​ក្នុង​គោលការណ៍​នៃ​ព្យាបាល​ដែល​ត្រូវ​ចុះ​ផ្សាយ​នៅ​លើក​ទី​៦។

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2020-02/06/c_138760486.htm

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម