backup og meta

លទ្ធផលចេញហើយ! បុរសហូឡង់នៅលើនាវាទេសចរណ៍ គ្មានផ្ទុកវីរុសកូរ៉ូណាថ្មីទេ

លទ្ធផលចេញហើយ! បុរសហូឡង់នៅលើនាវាទេសចរណ៍ គ្មានផ្ទុកវីរុសកូរ៉ូណាថ្មីទេ

នា​រសៀល​ថ្ងៃ​អង្គារ ទី១១ ខែ​កុម្ភៈ ក្រសួងសុខាភិបាល បានឲ្យបញ្ជាក់ថា ករណី​សង្ស័យ​ជនជាតិ​ហូ​ឡង់ ឈ្មោះ Van Der Meer អាយុ ៧០ ឆ្នាំ​ដែល​ធ្វើដំណើរ​តាម​នាវា​ទេសចរណ៍ NORWEGIAN JADE នៅ​ខេត្តព្រះសីហនុ មិនមានឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ឡើយ។

តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០២០ បុរស​អ្នក​ទេសចរ​រូប​នោះ បាន​ធ្វើដំណើរ​តាម​នាវា និង​បាន​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​ដោយសារ​លោក​មាន​អាការៈក្ដៅ​ខ្លួន ទើបត្រូវ​បាន​បញ្ជូនមក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។

បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​មាន​អាការៈ​ឡើង​សម្ពាធឈាម តែ​កម្ដៅ​បាន​ចុះ​មក​ធម្មតា​វិញ​ហើយ ក្នុង​នោះ​ក្រុម​គ្រូពេទ្យ​ក៏​បាន​យក​សំណាក​របស់​ជនជាតិ​ហូឡង់​ទៅ​ធ្វើ​តេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផង​ដែរ ហើយ​ជា​លទ្ធផល​នៅ​រសៀល​នេះ គ្រូពេទ្យ​បាន​បញ្ជាក់​ថា​លោក Van Der Meer មិន​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​នោះទេ។ ពេល​នេះ​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​បង្អែក​ ខេត្ត​ព្រះសីហនុ កំពុង​រៀបចំ​បែបបទ​អនុញ្ញាត​ឲ្យ​លោក Van Der Meer ចាកចេញ​ពី​មន្ទីរពេទ្យ​ហើយ។

វីរុសកូរ៉ូណាថ្មី

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម