អ្នកជំនាញខាងជំងឺឆ្លងនៅទីក្រុងហុងកុងបានលើកឡើងថាវីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស ២/៣ នៃប្រជាជនលើពិភពលោក បើសិនជាគ្មានវិធានការការពារត្រឹមត្រូវ បើទោះបីជាអត្រាសា្លប់ដោយវីរុសកូរ៉ូណាថ្មីនេះមានប្រហែល១ភាគរយក៏ដោយ។
អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី
លោក Gabriel Leung ជាសាស្រ្តាចារ្យផ្នែកជំងឺឆ្លង និងជាប្រធានផ្នែកសុខភាពសាធារណៈនៅសាកលវិទ្យាល័យហុងកុង បានប្រាប់កាសែតអង់គ្លេស The Guadian កាលពីម្សិលមិញថាការសិក្សាលម្អិតពីវីរុសកូរ៉ូណាថ្មីនេះគឺជារៀងសំខាន់។ លោកបន្តថាមនុស្សលើពិភពលោកប្រហែល៦០ភាគរយអាចនឹងឆ្លងវីរុសនេះ ប្រសិនបើគ្មានការត្រួតពិនិត្យ និងការពារបានត្រឹមត្រូវ។
លោកពន្យល់ថា អ្នកផ្ទុកវីរុសកូរ៉ូណាថ្មីម្នាក់អាចចម្លងទៅកាន់មនុស្ស២,៥នាក់ ដែលការណ៍នេះ លោកថាវីរុសកូរ៉ូណាថ្មីអាចម្លងទៅកាន់មនុស្សបានចន្លោះពី៦០ទៅ៨០ភាគរយក្នុងពិភពលោក។
លោក Gabriel Leung នឹងត្រូវចូលរួមកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ អំពីវីរុសកូរ៉ូណាថ្មីនេះ ដោយមានអ្នកជំនាញប្រហែល៤០០នាក់ចូលរួម ហើយលោថាលោកនឹងលើកឡើងពីរឿងនេះផងដែរ។
គិតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាថ្មីឡើងដល់ជាង១ ០០០នាក់ និងអ្នកឆ្លវីរុសនេះវិញឡើងដល់ជាង៤៤ ០០០នាក់៕
- លទ្ធផលចេញហើយ! បុរសហូឡង់នៅលើនាវាទេសចរណ៍ គ្មានផ្ទុកវីរុសកូរ៉ូណាថ្មីទេ
- ៦ ចំណុចពីការវិវត្ត និងវិធីការពារវីរុសកូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង!
- ហេតុអ្វីប្រចៀវអាចផ្ទុកវីរុស តែវាមិនឈឺ?
[embed-health-tool-bmi]