អ្នកជំនាញបានលើកឡើងថា វីរុសកូរ៉ូណាថ្មី ឬCOVID-19 អាចនឹងមានប្រភពចេញល្អាងសត្វប្រចៀវដែលបានរកឃើញដោយអ្នកវិទ្យាសាស្ត្រចិនកាលពី១៦ឆ្នាំមុន ដោយសម្អាងលើភាពស្រដៀងគ្នារបស់វីរុសមានដល់ ៩៦% រវាងវីរុស COVID-19 និងវីរុសដែលគេរកឃើញក្នុងកាកសំណល់ប្រចៀវក្នុងល្អាង។
អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីប្រចៀវអាចផ្ទុកវីរុស តែវាមិនឈឺ?
អ្នកជំនាញខាងរោគសាស្ត្រ Shi Zhengli ដែលបានដឹកនាំការស្រាវជ្រាវនោះ បានបង្ហាញថាមានវីរុសមួយប្រភេទមានភិនភាគសឹងតែដូចគ្នាទៅនឹងវីរុសCOVID-19 ។ ក្រុមអ្នកស្រាវជ្រាវនេះបានសិក្សាទៅលើកាកសំណល់ប្រចៀវដែលយកមកពីល្អាង និងបានរកឃើញរីរុសកូរ៉ូណាជាច្រើនប្រភេទនៅក្នុងសត្វប្រចៀវជាច្រើនប្រភេទ និងខ្លះអាចក្លាយជាជំងឺរាតត្បាតដល់មនុស្សទៀតផង។
អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី
ក្រោយពីត្រលប់ពីល្អាងជាលើកទី២នៅឆ្នាំ២០០៥ ក្រុមអ្នកស្រាវជ្រាវក៏បានធ្វើការសិក្សាទៅលើប្រភេទសត្វប្រចៀវមួយប្រភេទដែលមានឈ្មោះថា Horseshoe Bat អស់រយៈពេល៥ឆ្នាំបន្តទៀត។ បន្ទាប់ពីបានធ្វើការសិក្សាទៅលើវីរុសកូរ៉ូណា COVID-19 ពួកគេបានរកឃើញថាវីរុសនេះត្រូវគ្នាទៅនឹងវីរុសដែលបានរកឃើញនៅក្នុងកាកសំណល់របស់សត្វប្រចៀវប្រភេទ Horseshoe កាលពីឆ្នាំ២០០៤ រហូតដល់ទៅ៩៦%។
ម៉្យាងវិញទៀត តាមការរកឃើញបានបង្ហាញថា វីរុសកូរ៉ូណា COVID-19 ដែលបានផ្ទុះនៅទីក្រុងអ៊ូហានគឺមានលក្ខណៈខុសពីវីរុសកូរ៉ូណាផ្សេងៗទៀត ដែលធ្វើឲ្យវីរុសកូរ៉ូណា COVID-19 គ្រោះថ្នាក់ជាងវីរុសកូរ៉ូណាដទៃទៀត។
គួរបញ្ជាក់ដែរថាមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ផ្លូវការថា វីរុសកូរ៉ូណា COVID-19 ចេញពីប្រភពណា និងចម្លងមកមនុស្សតាមវិធីណាឲ្យបានច្បាស់នោះទេ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកជំនាញ៖ ការពារវីរុស Covid-19 កញ្ចក់ទូសព្ទក៏គួរសម្អាតដែរ
- អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស៦០%លើពិភពលោកបើការពារមិនបានត្រឹមត្រូវ
- ៦ ចំណុចពីការវិវត្ត និងវិធីការពារវីរុសកូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]