backup og meta

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិអាមេរិកចេញពីនាវាចតនៅកម្ពុជា តេស្តលើកទី២ មានផ្ទុកវីរុសកូរ៉ូណាថ្មីដដែល

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិអាមេរិកចេញពីនាវាចតនៅកម្ពុជា តេស្តលើកទី២ មានផ្ទុកវីរុសកូរ៉ូណាថ្មីដដែល

អាជ្ញាធរម៉ាឡេស៊ីអះអាងថា ការធ្វើតេស្ដលើកទី២ នៅតែរកឃើញថាស្ត្រីជនជាតិអាមេរិកវ័យ ៨៣ ឆ្នាំដែលចេញពីកប៉ាល់ The Westerdam ដែលបាន​ចូលចតនៅ​កំពង់ផែក្រុងព្រះសីហនុ មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19។ ឯស្វាមីរបស់អ្នកស្រី លទ្ធផលនៅតែបង្ហាញថាមិនមានផ្ទុកវីរុសកូរ៉ូណាថ្មីដដែល។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មាន​ Reuters និង The New York Times ចេញ​ផ្សាយ​មុននេះ។

សារព័ត៌មាន​ខាងលើ​បញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានអះអាងបញ្ជាក់នៅថ្ងៃអាទិត្យ ១៦ ខែកុម្ភៈ នេះថា ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ ឆ្នាំនៅលើកប៉ាល់ The Westerdam ដែលចូលចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ហើយបន្ត​ហោះហើរមកម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ១៤ កុម្ភៈ នោះ មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ដដែល បន្ទាប់ពីត្រូវបានធ្វើតេស្ដពីរលើករួចមក។

នាវាទេសចណ៍Westerdam
ប្រភព៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា

ប្រភពដដែល​បន្តថា​ បើតាមមន្ត្រីម៉ាឡេស៊ី មានអ្នកដំណើរសរុប ១៤៥ នាក់នៅលើកប៉ាល់ The Westerdam ដែលបានធ្វើដំណើរតាមជើងយន្តហោះមកទីក្រុងកូឡាឡាំពួរ ដោយ ១៣៧ នាក់​បាន​បន្តដំណើរចាកចេញពី​ម៉ាឡេស៊ីរួចហើយ ខណៈដែល​ ៦ ​នាក់ផ្សេងទៀត​ កំពុង​ត្រូវ​តាម​ដាន​ពីរីរុសកូរ៉ូណាថ្មីនៅម៉ាឡេស៊ី។

បើតាម Reuters បានឱ្យដឹងថា ប្រទេស​ម៉ាឡេស៊ី​នឹង​មិន​អនុញ្ញាតឲ្យ​អ្នកដំណើរផ្សេងទៀត​លើ​កប៉ាល់ទេសចរណ៍ The Westerdam ចូលប្រទេស​ខ្លួនទៀតនោះទេ ហើយ​ក៏​មិនអនុញ្ញាតឲ្យ​កប៉ាល់ទេសចណ៍​ណាដែលធ្លាប់ចូលចតនៅ​ចិនចូល​មក​ម៉ាឡេស៊ី​ដែរ។

គួរបញ្ជាក់ថា កប៉ាល់ The Westerdam ផ្ទុកអ្នកដំណើរ និងនាវិកសរុប ២ ២៥៧ នាក់ បានចេញដំណើរពីហុងកុង នៅថ្ងៃទី១ កុម្ភៈ និងនៅលើសមុទ្រជិត ១៤ ថ្ងៃ បន្ទាប់ពីប្រទេស ៥ រួមមាន ជប៉ុន តៃវ៉ាន់ ហ្វីលីពីន កោះហ្គាម (Guam) និងថៃ បដិសេធមិនឲ្យចូលចត ដោយសារក្ដីបារម្ភខ្លាចមានអ្នកដំណើរលើកប៉ាល់ មានផ្ទុកវីរុសកូរ៉ូណាថ្មី។

អត្ថបទពាក់ព័ន្ធមន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និង​ជាង១៧០០នាក់​ឆ្លងវីរុសកូរ៉ូណាថ្មី

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-china-health-cambodia-cruiseship/american-woman-from-cruise-ship-tests-positive-again-for-coronavirus-in-malaysia-idUSKBN20A00B

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម