backup og meta

វីរុស COVID-19៖ ហេតុអ្វីធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់?

វីរុស COVID-19៖ ហេតុអ្វីធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់?

វីរុសកូរ៉ូណាថ្មីបានកើតឡើងលើកដំបូងនៅទីក្រុងអ៊ូហាន​ ប្រទេសចិនកាលពីខែធ្នូ​ ឆ្នាំ២០១៩ និងមានមនុស្សឆ្លងរហូតដល់រាប់ម៉ឺននាក់។ វីរុសនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការថា COVID-19។ 

អត្ថបទពាក់ព័ន្ធ៖ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង!

លោក Charles Chiu អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ UC San Francisco បានធ្វើការសិក្សាទៅលើវីរុសនេះតាំងពីមានការផ្ទុះឡើង និងផ្តល់នូវព័ត៌មានថ្មីៗអំពីវិធីចម្លង អាការៈអ្នកឆ្លង និងមូលហេតុអ្វីបានជា​ការធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់។ 

វីរុសកូរ៉ូណាថ្មី​ (COVID-19)នេះអាចចម្លងបានតាមរយៈដំណក់វត្ថុរាវដែលចេញពីការកណ្ដាស់ ឬការក្អកជាដើម។ លោក Chiu បានលើកឡើងទៀតថា​ វីរុសនេះមិនឆ្លងតាមខ្យល់អាកាសទេ។ វីរុសកូរ៉ូណាថ្មី (COVID-19) អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់អ្នកឆ្លងជំងឺនេះដូចជាការចាប់ដៃ ការប៉ះពាល់នូវវត្ថុណាមួយដែលប៉ះដោយអ្នកឆ្លង​ រួចយកមកប៉ះច្រមុះ ភ្នែក​ និងមាត់របស់ខ្លួន។ មកដល់ពេលនេះមិនទាន់មានទិន្នន័យច្បាស់លាស់ថាតើវីរុសនេះអាចនៅបរិយាកាសខាងក្រៅបានយូរប៉ុណ្ណាទេ​ ប៉ុន្តែយោងតាមវីរុសកូរ៉ូណាផ្សេងទៀតដូចជា SARS វីរុសកូរ៉ូណាអាចនៅបានរហូតដល់ពីរថ្ងៃនៅសីតុណ្ហភាពជាង២០​អង្សាសេ។ ម៉្យាងទៀត​ របាយការណ៍ថ្មីបានលើកឡើងថាវីរុសកូរ៉ូណាថ្មី​នេះអាចឆ្លងតាមការបន្ទោបង់ដូចជាការធ្លាយនូវប្រព័ន្ធបង្ហូរទឹកដែលករណីនេះធ្លាប់កើតមានពេលផ្ទុះជំងឺ SARS។ 

អត្ថបទពាក់ព័ន្ធ៖

វីរុសកូរ៉ូណាថ្មី​ (COVID-19) មានអត្រាស្លាប់ទាបជាងជំងឺ SARS ប៉ុន្តែខ្ពស់ជាងជំងឺផ្តាសាយ ដែលគិតជាភាគរយត្រឹមតែពីរភាគរយប៉ុណ្ណោះ។ អត្រានៃការស្លាប់នេះអាចនឹងទាបជាងនេះ ប្រសិនជាមានទិន្នន័យច្បាស់លាស់របស់អ្នកឆ្លង​ ប៉ុន្តែដោយសារការមិនមានរោគសញ្ញាធ្វើឲ្យមានការពិបាកក្នុងការកំណត់។ លោក​Chiu បានបញ្ជាក់ថាការធ្វើរោគវិនិច្ឆ័យត្រឹមតែម្តងមិនអាចកំណត់ថាមនុស្សម្នាក់ឆ្លងវីរុសកូរ៉ូណាថ្មី​នេះទេ​ ឬអ្នកជំងឺបានជាពីជំងឺនេះដែរ​ ព្រោះមនុស្សមួយចំនួនបានឆ្លង និងមិនមានរោគសញ្ញា​ ឬអាការៈអ្វីទាល់តែសោះ។

ការវិវត្តនៃវីរុសកូរ៉ូណាថ្មី​ (COVID-19) នឹងមានរោគសញ្ញាក្រោយប្រាំថ្ងៃនៃការឆ្លង ឬអាចក្នុងចន្លោះពី ២ទៅ១១ថ្ងៃ។ រោគសញ្ញាអាចមានលក្ខណៈដូចទៅនឹងផ្តាសាយ ហើយអ្នកជំងឺអាចជាសះស្បើយដោយមិនមានអាការៈធ្ងន់ធ្ងរ។ ក្នុងករណីធ្ងន់ធ្ងរ បន្ទាប់ពីថ្ងៃទីបួននៃការចេញរោគសញ្ញា អ្នកជំងឺអាចមានអាការៈពិបាកដកដង្ហើម និងជំងឺរលាកសួតដំណាក់កាលដំបូង និងកាន់តែធ្ងន់ធ្ងរនៅថ្ងៃទីប្រាំពីរ។ បន្ទាប់ពីថ្ងៃទី១១ អ្នកជំងឺដែលមានអាការៈធូរស្រាលនឹងជាសះស្បើយ។

សម្រាប់ការព្យាបាលមិនទាន់មានថ្នាំ ឬវ៉ាក់សាំងច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រកំពុងធ្វើការតេស្តដើម្បីរកថ្នាំដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺនេះ។

លោក​ Chiu បានបន្ថែមទៀតថា ទោះបីជាអ្នកធ្លាប់ឆ្លងជំងឺនេះមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះក៏ដោយ ប៉ុន្តែនៅ​តែប្រឈម​​នឹង​ការ​ឆ្លងជាថ្មី​។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.ucsf.edu/news/2020/02/416671/how-new-coronavirus-spreads-and-progresses-and-why-one-test-may-not-be-enough

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម