backup og meta

ពេទ្យមិត្តភាពខ្មែរ-សូវៀត ច្រានចោលព័ត៌មានថា មានអ្នកស្លាប់ដោយ COVID-19

ពេទ្យមិត្តភាពខ្មែរ-សូវៀត ច្រានចោលព័ត៌មានថា មានអ្នកស្លាប់ដោយ COVID-19

នៅ​ព្រឹក​នេះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​ថា យ៉ាង​ហោច​ណាស់​មាន​​មនុស្ស​ ៣​ នាក់​ស្លាប់​ដោយ COVID-19 ដែល​គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ ដោយ​ដាក់​ប្រភព​ថា ជា​ដំណឹង​ពី​មន្ទីរពេទ្យ​រុស្សី។

ក្នុង​នោះ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​បញ្ជាក់​ថា “មក​ទល់​ពេល​នេះ យើង​ពុំ​ទាន់​រក​ឃើញ និង​មាន​ករណី​អ្នក​ជំងឺ​រលាកសួត​ដោយ COVID-19 ចូល​មក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ឡើយ​ទេ”

ដោយ​ឡែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​វិញ​បញ្ជាក់​ថា ហូត​ដល់​ម៉ោង​ ៦​ព្រឹក​ ថ្ងៃទី​ ២០ ខែ​កុម្ភៈ​នេះ នៅ​តែ​មិន​ទាន់​រក​ឃើញ​លទ្ធផល​វិជ្ជមាន​លើ​អ្នក​ទេសចរណ៍​ និង​អ្នក​បម្រើ​ការងារ​លើ​នាវា​ទេសចរណ៍​យក្ស​ Westerdam ដែល​បាន​ធ្វើ​តេស្ត​ឡើង​វិញ​ចំនួន​ជាង ១, ២០០​ នាក់​ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។

ទន្ទឹម​គ្នា​នេះ​ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ក៏​បាន​ធ្វើ​តេស្ត​លើ​ករណី​សង្ស័យ ដែល​ជា​ជន​ជាតិ​ចិន ជន​ជាតិ​ខ្មែរ​យើង​ ជន​ជាតិ​បរទេស​ផ្សេង​ទៀត ដែល​ទើប​ត្រលប់​ពី​ប្រទេស​ចិន និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត​រយ​ករណី​ហើយ​ ក៏​មិន​ទាន់​រក​ឃើញ​ករណី​វិជ្ជមាន​នៅ​ឡើយ​ដែរ ក្រៅ​តែ​ជន​ជាតិ​ចិន​ អាយុ​៦០ឆ្នាំ មួយ​ករណី​ដំបូង​ ដែល​បាន​ព្យាបាល​ជា​សះ​ស្បើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម