ស្ត្រីជនជាតិអង់គ្លេសម្នាក់ត្រូវបានវេជ្ជបណ្ឌិតឲ្យលេងវីយ៉ូឡុងអំឡុងពេលវះកាត់ដុំសាច់ក្នុងខួរក្បាលដើម្បីការពារនូវសមត្ថភាពលេងវីយ៉ូឡុងរបស់នាង។
ស្រ្តីជនជាតិអង់គ្លេសរូបនេះមានឈ្មោះថា Dagmar Turner វ័យ៥៣ឆ្នាំ បានធ្វើការវះកាត់ ដើម្បីកាត់ដុំសាច់ក្នុងខួរក្បាលកាលពីថ្ងៃទី៣១ ខែមករា។ ដុំសាច់នេះគឺស្ថិតនៅខាងមុខផ្នែកខាងស្តាំនៃខួរក្បាល ដែលនៅជិត តំបន់គ្រប់គ្រងភាសា និងចលនាដៃខាងឆ្វេងរបស់នាង។ ស្ត្រីរូបនេះគឺជាអតីតទីប្រឹក្សាផ្នែកគ្រប់គ្រងដែលធ្វើ ការសម្តែងនៅ Isle of Wight Symphony Orchestra ហើយនាងបានលេងវីយ៉ូឡុងអស់រយៈពេលជាង៤០ឆ្នាំហើយ។
អត្ថបទពាក់ព័ន្ធ៖ ប៉ាម៉ាក់និយាយភាសាកូនក្មេងទៅកាន់កូនតូច ជួយអភិវឌ្ឍផ្នែកខួរក្បាលកូនៗបានល្អ
ដើម្បីចៀសវាងការកាត់សាច់ដុំនេះប៉ះពាល់ទៅនឹងផ្នែកដែលខួរក្បាលត្រូវការសម្រាប់លេងវីយ៉ូឡុង បន្ទាប់ពីវះកាត់បើកលលាដ៍ក្បាលរបស់នាង វេជ្ជបណ្ឌិតបានដាស់នាងពីថ្នាំសន្លប់ និងឲ្យនាងលេងវីយ៉ូឡុង។ ការធ្វើបែបនេះអនុញ្ញាតឲ្យក្រុមវេជ្ជបណ្ឌិតដឹងថាផ្នែកណានៃខួរក្បាលដែលនាងត្រូវការសម្រាប់លេងវីយ៉ូឡុងក្នុងអំឡុងពេលវះកាត់។ ការវះកាត់ដុំសាច់នេះគឺទទួលបានជោគជ័យ ដោយវេជ្ជបណ្ឌិតបានកាត់ចេញអស់៩០%រួមទាំងតំបន់ដែលគួរឲ្យសង្ស័យដែលដុំសាច់នោះអាចរាលដាល និងអាចរក្សានូវចលនាដៃឆ្វេងរបស់នាងដែរ។ នាងបានចេញពីមន្ទីរពេទ្យនៅបីថ្ងៃក្រោយពីការវះកាត់។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តហាត់ប្រាណ ខួរក្បាលកាន់តែរហ័ស វាងវៃ ចងចាំបានល្អ
- ផឹកតែ ជួយដល់សុខភាពខួរក្បាល
- គ្មានស្នេហាពេលសិក្សា ខួរក្បាលល្អខ្លាំង ទំនាក់ទំនងកាន់តែប្រសើរ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]