backup og meta

ហេតុអី COVID-19 ឆ្លងតាមរយៈក្អក ឬកណ្ដាស់ តិចជាង១ម៉ែត្រពីគ្នា?

ហេតុអី COVID-19 ឆ្លងតាមរយៈក្អក ឬកណ្ដាស់ តិចជាង១ម៉ែត្រពីគ្នា?

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល (CDC) បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដោយ​បង្ហាញ​ពី​របៀប​ឆ្លង​ជំងឺ COVID-19 ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។ CDC ក៏បាន​បង្ហាញ​ថា COVID-19 ឆ្លង​តាម​រយ:តំណក់​ទឹក​តូច​ៗ​ ដែល​ខ្ទាត​ចេញ​មក​ក្រៅ​តាម​រយ: ក្អក ឬ​កណ្ដាស់ ហើយ​តំណក់​ទឹក​តូច​ៗ​របស់​អ្នក​ជំងឺ​ដល់​ទីណា​ មេរោគ​នឹង​ទៅ​ដល់​ទីនោះ។

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ចម្ងាយ​ខ្ទាត​ចេញ​ពី​មុខ​មនុស្ស​យើង ចម្ងាយ​បាន​ ៣ហ្វីត ហើយ​បើ​គិត​ពី​រង្វាស់​ម៉ែត្រ​វិញ គឺ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះ​បើ​យើង​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​លើស​ពី ១ម៉ែត្រ យើង​នឹង​គេច​ផុត​ពី​ដំណក់​ទឹក​តូច​ៗ​ទាំង​នោះ។ ពេល​អ្នក​ជំងឺ​ក្អក ឬ​កណ្ដាស់​ម្ដង​ៗ​បណ្ដាល​ឲ្យ​ខ្ទាត​ទៅ​លើ​ផ្ទៃ​ផ្សេង​ៗ​ដូចជា លើ​តុ ជញ្ជាំង បង្កាន់ដៃ និង​ដៃ​របស់​គាត់​ក្រោយ​ពី​ញី​ច្រមុះ​ប្រឡាក់​សម្បោរ ប៉ះ​ដៃ​ទ្វារ ប៉ះ​ជញ្ជាំង ប៉ះ​បង្កាន់ដៃ​ដែល​អ្នក​ជា​ប៉ះ​ផ្ទៃ​ទាំង​នោះ បណ្ដាល​ឲ្យ​ឆ្លង​ពេល​យើង​ប៉ះ​មុខ និង​ច្រមុះ។

ក្នុង​នោះ​អ្នកវិទ្យាសាស្ត្រ​ក៏​រក​ឃើញ​ថា ក្នុង​មួយ​ថ្ងៃ​មនុស្ស​យើង​ប៉ះ​មុខ​ជា​មធ្យម ៦០ ដង ហេតុ​ដូច្នេះ​ តម្រូវ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ពាក់​ម៉ាស់ ដើម្បី​កុំ​ឲ្យ​ខ្ទាត​ចេញ​មក​ក្រៅ។ ព្រោះតែ​បែប​នេះ​ហើយ​ទាំង​អ្នក​ឈឺ និង​អ្នក​ជា​ត្រូវតែ​ឧស្សាហ៍​លាង​ដៃ​ជាមួយ​សាប៊ូ អាល់កុល ជេល ជាដើម។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម