backup og meta

ក្រសួង​អប់រំ ចេញ​ការណែនាំ​បន្ថែម​ពី​ការ​បង្ការ​ COVID-19 ​​​និងជំងឺរលាក​ផ្លូវ​ដង្ហើម​​ផ្សេងទៀត

ក្រសួង​អប់រំ ចេញ​ការណែនាំ​បន្ថែម​ពី​ការ​បង្ការ​ COVID-19 ​​​និងជំងឺរលាក​ផ្លូវ​ដង្ហើម​​ផ្សេងទៀត

ក្រសួងអប់រំ​ យុវជន​ និងកីឡា បាន​ចេញ​សេចក្តី​ណែនាំ​បន្ថែម​នៅ​លើ​ផេក​ហ្វេសប៊ុក​ផ្លូវការ ទាក់ទង​នឹង​ការ​អនុវត្ត​វិធាន​ការ​បង្ការ​វីរុស COVID-19 និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ដទៃ​ទៀត នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ ។​

នៅ​ក្នុង​សេចក្តី​ណែនាំ​នោះ ក្រសួង​អប់រំ​បាន​ជំរុញ​ដល់មន្ទីរអប់រំ យុវជន​ និងកីឡា​រាជធានី ខេត្ត អង្គភាព​ពាក់ព័ន្ធ និង​គ្រឹះ​ស្ថាន​សិក្សា សាធារណៈ និង​ឯកជន​ទាំងអស់ ​ត្រូវ​ណែនាំ​ដល់​បុគ្គលិក​អប់រំ និងអ្នកសិក្សា ឲ្យ​អនុវត្ត​វិធានការ​មួយ​ចំនួន​ដើម្បី​ទប់​ស្កាត់​ជម្ងឺ​រាត​ត្បាត​ផ្សេងៗ​ឲ្យ​បាន​ល្អ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។​

វិធាន​ការ​ទាំង​នោះ​រួម​មាន៖

១. ត្រូវ​ចាត់​តាំង​គណៈ​គ្រប់​​គ្រង​គ្រឹះស្ថាន​សិក្សា​១រូប​ ឲ្យ​ទទួល​បន្ទុក​សណ្តាប់​ធ្នាប់​ និង​ការ​ងារ​លើក​កម្ពស់​សុខភាព​សិក្សា ​ដើម្បី​អនុវត្ត​វិធាន​ការ​ឆ្លើយ​តប​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ជំងឺរាត​ត្បាត។

២.​ ​ត្រូវ​ពង្រឹង​សណ្តាប់​ធ្នាប់​ចេញ​ចូល​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា មិន​ត្រូវ​ឲ្យ​ជន​គ្មាន​ភារកិច្ច​ចេញ​ចូល​ដោយ​គ្មាន​ការ​អនុញ្ញាត។

៣.ត្រូវ​រៀប​ចំ​ឲ្យ​មាន​ទឹក​ស្អាត និង​សាប៊ូ​លាង​ដៃ​ជា​ប្រចាំ​នៅ​ជិត​បន្ទប់​រៀន បន្ទប់ទឹក និង​បង្គន់​អនាម័យ។

៤. ត្រូវ​រៀប​ចំ​ទឹក​ស្អាត​សម្រាប់​ទទួលទាន​ឲ្យ​បាន​យ៉ាង​តិច​ ៥០០ ​មិល្លីលីត្រ​សម្រាប់​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ម្នាក់ៗ ក្នុង​១​វេន​សិក្សា ​និង​លើក​ទឹក​ចិត្ត​ឲ្យ​យក​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន​ពី​ផ្ទះ​រៀងៗ​ខ្លួន។

៥. ត្រូវ​ពិនិត្យ​លទ្ធផល​រៀបចំ​ឧបករណ៍​វាស់​កម្តៅ​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ នៅ​ច្រក​ទ្វា​ចេញ​ចូល​ ឬ​ទី​ចាត់​ការ​រាល់​ថ្ងៃ។

៦. ត្រូវ​តាម​ដាន​ពិនិត្យ​សុខភាព​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ដោយ​សួរ​រក​រោគ​សញ្ញា​សង្ស័យ និង​ណែនាំ​ឲ្យ​ទទួល​យក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/03/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 05, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម