រកឃើញមនុស្ស៤នាក់ដែលបានប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនមានផ្ទុកវីរុស COVID-19 កាលពីម្សិលមិញ ហើយអាជ្ញាធរបានដាក់ឲ្យនៅដោយឡែក ដើម្បីតាមដានសុខភាព និងការបង្ការឆ្លង។
ថ្លែងប្រាប់ BTV អំពីស្ថានភាពសុខភាពរបស់មនុស្ស៤នាក់ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយជនជាតិជប៉ុនរូបនោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ថានភាពសុខភាពរបស់អ្នកដែលបានធ្វើការផ្ទាល់ជាមួយជនជាតិជប៉ុនរូបនោះធម្មតានោះទេ ដោយក្នុងចំណោមទាំង៤នាក់នោះ មានបុរស២នាក់ ស្ត្រី២នាក់។
ទោះបីមានសុខភាពធម្មតាក្តី បច្ចុប្បន្នអ្នកទាំង៤នាក់នោះបានដាក់ឲ្យនៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយប្រតិបត្តិតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក គឺតម្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
លោកជំទាវអ្នកពាក្យក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ថា តាមការសាកសួរបស់លោកជំទាវជាមួយមនុស្សទាំង៤នាក់នោះ ជនជាតិជប៉ុនខាងលើបានអនុវត្តការរក្សាអនាម័យ ថែរក្សាសុខភាពបានល្អ ដោយឲ្យបុគ្គលិកលាងសម្អាតដៃ ពាក់ម៉ាសនៅកន្លែងធ្វើការ។ អ្វីដែលគួរឲ្យកោតសរសើរនោះ នៅពេលដែលជនជាតិជប៉ុនរូបនេះមានអាការៈមិនស្រួល បានឲ្យបុគ្គលិកនៅឲ្យឆ្ងាយពីខ្លួនគាត់ប្រមាណ ១ម៉ែត។
[embed-health-tool-bmi]