បន្ទាប់ពីរកឃើញអ្នកផ្ទុក COVID-19 លើទឹកដីខ្មែរ ប្រជាជនមួយចំនួនធំជ្រួលច្របល់រកទិញម៉ាស់ និងទឹកលាងដៃ ឬជេល ហើយរបស់អស់ទាំងនេះគឺភាគច្រើនដាច់ស្ដុក ឯតម្លៃឡើងទ្វេដង។ ដូចនេះហើយបាន ជាមានអ្នកជំនាញជាច្រើនណែនាំឲ្យប្រើអាល់កុលជំនួសវិញ។
ប៉ុន្តែការប្រើអាល់កុលនេះទៀតសោតមិនបានអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឡើយ ដោយជ្រើសរើសប្រភេទអាល់កុលមានដឺក្រេខ្ពស់បំផុតរហូតដល់ ៩៧ ដឺក្រេ ឬយកអាល់កុលសុទ្ធទៅលាងដៃតែម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បានឲ្យដឹងថា នោះជារឿងមិនគួរធ្វើ ការប្រើអាល់កុលទាំងដឺក្រេខ្ពស់ ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ កាន់តែអាចសម្លាប់មេរោគកាន់តែងាប់អស់ ជាទង្វើមិនត្រឹមត្រូវឡើយ ។
កញ្ញាបានបន្តទៀតថា ការប្រើអាល់កុលសុទ្ធ ឬដឺក្រេខ្ពស់មិនបានជួយសន្សំសំចៃយើងឡើយ តែជាការខាតបង់ទៅវិញ ព្រោះវាងាយហើរ ហើយមិនអាចនៅយូរសម្លាប់មេរោគកើតទេ។ ដូចនេះហើយយើងគួរយកអាល់កុលដែលមានកម្រិត ៦០ ទៅ ៨០ ដឺក្រេ ទើបអាចសម្លាប់មេរោគបាន។
ឱសថការីរូបនេះបានបន្តទៀតថា ប្រសិនបើយើងប្រើអាល់កុលដឺក្រេខ្ពស់ពេក នាំឲ្យប៉ះពាល់ចំពោះសុខភាពស្បែកទៅវិញទេ ដូចជារលាកស្បែក ស្ងួតស្បែក ក្រហមស្បែក។ ដូចនេះបើទិញអាល់កុល ៩៧ ដឺក្រេត្រូវយកមកពង្រាវជាមួយទឹក ហើយមួយវិញទៀតពេលយកអាល់កុលមកប្រើ ត្រូវបិទគម្របឲ្យបានភ្លាមៗ ព្រោះពេលចំហវានឹងថយចុះដឺក្រេ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកប៉ះពាល់ដោយប្រយោលជាមួយជនជាតិជប៉ុនទាំង៤០នាក់ នឹងធ្វើតេស្ត COVID-19
- រដ្ឋាភិបាលបញ្ជាឲ្យបិទសាលានៅក្រុងសៀមរាប ក្រោយរកឃើញអ្នកផ្ទុកវីរុស COVID-19
- ដឹងលទ្ធផលតេស្ត COVID-19 លើភរិយានិងប្អូនថ្លៃ បុរសវ័យ៣៨ឆ្នាំនៅសៀមរាប
- អាប់ដេត ពីស្ថានភាពសុខភាពបុរសខ្មែរ វ័យ៣៨ឆ្នាំ មានផ្ទុកវីរុស COVID-19
- ហេតុអីពាក់ម៉ាសតែមួយមុខ មិនអាចការពារវីរុស COVID-19 បាន?
- ដំបូន្មានល្អៗ ជុំវិញវិធីបង្ការកូនពីវីរុស COVID-19
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]