backup og meta

មន្ទីរពេទ្យប៉ុន្មាននេះ ប្រើសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ទាំងនៅភ្នំពេញ និងតាមខេត្ត

មន្ទីរពេទ្យប៉ុន្មាននេះ ប្រើសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 ទាំងនៅភ្នំពេញ និងតាមខេត្ត

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ពី​មន្ទីរពេទ្យ សម្រាប់​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19។ ក្នុង​នោះ​លោក​ជំទាវ​ប្រាប់​ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​ចំនួន ដូច​ខាងក្រោម៖

– មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​កំពុង​ព្យាបាល​អ្នក​ជំងឺ COVID-19 មួយ​ចំនួន​ដែល​សម្រាក​នៅ​ទី​នោះ។

– មន្ទីរពេទ្យ​គន្ធបុប្ផា ត្រៀម​សម្រាប់​ព្យាបាល​លើ​កុមារ​ដែល​កើត COVID-19។

– មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​ទទួល​ព្យាបាល​ទារក​អាយុ ៤ ខែ​ម្នាក់​ឆ្លង​ពី​ឪពុក​ដែល​ជនជាតិ​បារាំង​មាន​ផ្ទុក​ជំងឺ​នេះ។

– មណ្ឌលសុខភាព​ចាក់អង្រែ ប្រើ​សម្រាប់​ពិនិត្យ ព្យាបាល​អ្នកជំងឺ COVID-19 តែ​ក្រសួង​មិនអនុញ្ញាឲ្យអ្នក​ជំងឺ​ដទៃ​ទៅ​ទទួលសេវាកម្ម ឬព្យាបាល​នៅទីនោះ​ឡើយ។

– The Great Duke ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​យក​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19 ហើយ​កំពុងតែ​ដំឡើង និង​រៀបចំ​គ្រែ និង​សម្ភារៈ​ពេទ្យ។

– មន្ទីរពេទ្យ​បង្អែក​ខេត្តនីមួយៗ ព្រោះ​អ្នក​ជំងឺ​ដែល​រក​ឃើញ​តាម​តំបន់ និង​សម្រាក​ព្យាបាល​តាម​ទីតាំ​ក្នុង​ខេត្ត។

ក្នុង​នោះ​លើក​លែង​តែ​អ្នក​ផ្ទុក COVID-19 ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ ៦៥ ឆ្នាំ ជា​អ្នក​ដំណើរ​របស់​នាវា Viking Cruise Journey ដែល​ចូល​ចត​នៅ​ខេត្ត​កំពង់​ចាម ដោយត្រូវខាងស្ថានទូតបាន​សម្របសម្រួល​ ទើបបញ្ជូនមកកាន់​មន្ទីរពេទ្យ​នៅ​ភ្នំពេញ​វិញ ព្រោះ​ជា​ជន​ពិការ ដែល​ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ថែទាំ និង​ព្យាបាល។

លោក​ជំទាវ​អ្នក​នាំពាក្យ ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ COVID-19 ត្រូវ​ការ​សម្រាក​ព្យាបាល​នៅ​ក្នុង​បន្ទប់​ធំ​ទូលាយ មាន​បរិយាកាស​ចេញចូល និង​មិន​អាច​ដាក់​ក្នុង​បន្ទប់​ម្នាក់​ឯង ដោយ​មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​ដទៃ​មក​ព្យាបាល​ជាមួយ​ឡើយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម