backup og meta

ក្រសួង​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការពារ COVID-19 ប៉ុន្មានចំណុចនេះឲ្យបានខ្ជាប់​ខ្ជួន

ក្រសួង​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​វិធានការពារ COVID-19 ប៉ុន្មានចំណុចនេះឲ្យបានខ្ជាប់​ខ្ជួន

ខណៈ​កំណើន​នៃ​​ការ​ឆ្លង COVID-19 កាន់​តែ​ច្រើន​ឡើង លោក​ជំទាវ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ ​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​សហកា​រគ្នា​រវាង​អាជ្ញាធរ​មូលដ្ឋាន អាជ្ញា​ធរ​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង។ ក្នុង​នោះ​លោក​ជំទាវទទូច​ឲ្យ​ពលរដ្ឋបន្ត​អនុវត្ត​វិធាន​ការ​ការពារ​វីរុស COVID-19 ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

វិធាន​ការ​ដែល​លោក​ជំទាវ​បាន​រម្លឹកសារ​ឡើង​វិញ​​នោះ​រួម​មាន៖

ទី១៖ ត្រូវ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន បើ​គិត​ថា​ក្នុង​ខ្លួន​មិន​ស្រួល​ត្រូ​វទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់

ទី២៖ លាង​ដៃ​ជាមួយ​ទឹក​ស្អាត​ជាមួយ​សាប៊ូ​ និង​ទឹក​ស្អាតឲ្យ​បាន​ញឹក​ញាប់​ ដុស​សម្អាត​ឲ្យ​សព្វ​គ្រប់​កន្លែង​ក្នុង​រយៈ​ពេល​១នាទី​ ឬ​អាច​ប្រើ​អាល់​កុល​ ជែល។

ទី៣៖ ប្រើ​ម៉ាស ក្រដាស កន្សែង ឬ​ក្រមា ខ្ទប់​មាត់ និង​ច្រមុះ​ឲ្យ​ជិត​នៅ​ពេល​ដែល​ក្អក ឬ​កណ្តាស់ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ដំណក់​ទឹក​មាត់​ខ្ទាត​ចេញ​ទៅ​ខាង​ក្រៅ។

ទី៤៖ លាង​សម្អាតរបស់ប្រើប្រាស់ និង​ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ត្រឺម​ត្រូវ មិន​ថា​សាច់ ឬ​ស៊ុត ចៀសវាង​ការ​ឆ្លង​​វីរុស COVID-19​ និងមេរោគដទៃទៀត។

ទី៥៖ ចៀស​វាង​ការ​យក​ដៃ​កខ្វក់​ទៅ​ប៉ះពាល់​​ជាមួយ​មុខ​មាត់ និង​ច្រមុះ។

បន្ថែម​ពី​លើ​វិធានការ​ទាំង​នេះ លោក​ជំទាវ​​ ឱ វណ្ណឌីន បាន​ណែនាំ​ឲ្យ​ដឹង​ទៀត​ថា​ ប្រសិន​បើ​ចាំ​បាច់​ណាត់​ជួប​នរណា​ម្នាក់ ត្រូវ​ពាក់​ម៉ាស និង​អង្គុយ​ឲ្យ​ឃា្លត​ឆ្ងាយ​ពី​គ្នា​ក្នុង​គម្លាត​ចាប់​ពី១មែ៉ត្រកន្លះ​ឡើង​ទៅ ​ដើម្បី​ការ​ពារ​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​បាន​ឆាប់​រហ័ស​បំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/03/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម