backup og meta

ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ?

ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ?

ការដុត អាចបញ្ជាក់អាល់កុលនោះ ជាប្រភេទអេតាណុល ឬមេតាណុលទេ?

ក្រោយ​វីរុស COVID-19 រាតត្បាត​នៅ​កម្ពុជា​ហើយ​នោះ មិន​ថា​ទឹក​លាង​ដៃ ជេល ឬ​អាល់កុល​ឡើយ​សុទ្ធតែ​ឡើង​ថ្លៃ​ទាំងអស់។ តែ​អ្វី​ដែល​ធ្វើឲ្យ​យើង​កាន់តែ​ព្រួយបារម្ភ​នោះ គឺ​ការលក់អាល់កុល​មេតាណុលខ្ពស់ បានក្លែង​បន្លំ​ជា​អាល់កុល​អេតាណុល ដែល​អាច​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។

កន្លង​មក​ក៏​ធ្លាប់​មាន​ការ​បង្ហាញ​ពី​របៀប​មើល​អាល់កុល​អេតាណុល (អាល់កុល​ពេទ្យ) និង​មេតាណុល ដែល​អាច​មើល​ដឹង​តាមរយៈ​ការ​ដុត បើ​ភ្លើង​ពណ៌​ក្រហម ​គឺ​អាល់កុល​អេតាណុល តែ​បើ​ភ្លើង​ខៀវជា​មេតាណុល។ ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង នោះ​មិនមែន​ជា​រឿង​ពិត​ឡើយ ការ​បែងចែក​អាល់កុល​អេតាណុល និង​មេតាណុល មើល​ដឹង​តាម​រយៈ​មន្ទីរ​ពិសោធន៍​តែ​ប៉ុណ្ណោះ ក្រៅពី​នោះ​គឺ​មិន​អាច​ដឹង​ឡើយ ទោះ​តាមរយៈ​ការ​ហិត​ក៏​ដោយ។

លោក​បន្ត​ថា នៅ​ក្នុង​មន្ទីរ​ពិសោធន៍​គេ​​ប្រើ​ឧបករណ៍​ពិសោធន៍​មួយ​ចំនួន​ដើម្បី​អាច​បញ្ជាក់​ថា​សូលុយស្យុង​ដែល​ប្រើ​គឺ​ជា​អាល់កុល​អេតាណុល​ពិត​ឬ​មិន​ពិត ឧទាហរណ៍​ដូច​ជា​ឧបករណ៍ HPLC (High performance Liquid Chromatography) ដែល​មាន​​សមត្ថភាព​អាច វិភាគ​​ដឹង​ក្នុង​សូលុយស្យុង​មាន​កម្រិត​ភាគ​រយ​របស់​អេតាណុល និង​មេតាណុល​បាន។ អាល់កុល​អេតាណុល អាច​ប្រើប្រាស់​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​យក​មក​លាងដៃ លាង​សម្អាត សម្លាប់​មេរោគ​បាន តែ​សម្រាប់​មេតាណុល​វិញ​ គឺ​មាន​តែ​ប្រើប្រាស់ក្នុងមន្ទីរ​ពិសោធន៍​តែ​ប៉ុណ្ណោះ ហើយ​យើង​មិន​អាច​យក​មក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​ឡើយ​ ព្រោះ​វា​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​អ្នកប្រើ ដោយ​ធ្វើ​ឲ្យ​ពុល​ឈាន​ដល់​ងងឹត​ភ្នែក​ជា​រៀង​រហូត និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង​បើ​សិន​ជា​មិន​បាន​សង្គ្រោះ​ទាន់​ពេល​វេលា។

ដើម្បី​ទទួល​បាន​អាល់កុល​អេតាណុល​ត្រឹមត្រូវ ឱសថការីខាងលើណែនាំឲ្យ​​ទៅ​ទិញអាល់កុល​​ពី​ឱសថ​ស្ថាន​ស្រប​ច្បាប់ ដែល​មាន​លក់និង​គ្រប់គ្រង​ដោយ​ឱសថ​ការី ឬ​សួរ​រក​ប្រភព​អាល់កុល និង​អាច​ស្នើ​សុំ​មើល​វិញាបនបត្រ​ត្រួតពិនិត្យ​របស់​ផលិតផល។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម