backup og meta

ទាំងនេះជាគោលការណ៍របស់ក្រសួង ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ COVID-19 ទាំង៤៧នាក់

ទាំងនេះជាគោលការណ៍របស់ក្រសួង ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ COVID-19 ទាំង៤៧នាក់

គិត​ត្រឹម​យប់​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ៤៧ករណី​ហើយ។ គ្រប់​អ្នក​ឆ្លង​ជំងឺ​ទាំង​អស់​តម្រូវ​ឲ្យ​នៅ​ដាច់​ឡែក ដើម្បី​តាម​ដាន និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​តាម​បណ្តា​ខេត្ត​ជាដើម។

តើ​ការ​ថែទាំ និង​ព្យាបាល​ជំងឺ COVID-19 ទាំង​៤៧​នាក់ ធ្វើ​ឡើង​ដោយ​របៀប​ណា​​ខ្លះ? តាម​ការ​លើក​ឡើង​របស់​លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល គោលការណ៍​របស់​ក្រសួង ក្នុង​ការ​ថែទាំ និង​ព្យាបាល​​អ្នក​ជំងឺ COVID-19 អនុវត្ត​តាម ៥ចំណុច​សំខាន់ៗ​ខាង​ក្រោម​នេះ។

១. បន្ត​តាម​ដាន​ការ​វិវត្តន៍​នៃ​សុខភាព​របស់​អ្នកជំងឺ

២. ណែនាំ​​គ្រប់​គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ មិន​ឲ្យ​មាន​ការ​ភ័យ​ខ្លាច

៣. ខិតខំ​បំប៉ន​ចំណី​អាហារ

៤. រក្សា​អនាម័យ

៥. ហាត់​ប្រាណ។

ចំណែក​ឯ​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ​ផ្អែក​ទៅ​លើ ៦ ចំណុច​ខាង​ក្រោម​ នេះ​បើ​តាម​ ពិធី​សារ​ស្តី​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា របស់​ក្រសួង​សុខាភិបាល។

១. ការ​ព្យាបាល​ដោយ​ការ​គាំទ្រ

ការ​ព្យាបាល​ដោយ​ការ​គាំទ្រ សំដៅ​ទៅ​លើ​ការ​ផ្តល់​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ ត្រួត​ពិនិត្យ​ជាតិ​ទឹក និង​តុល្យភាព​អេឡិចត្រូលីត (សារធាតុរ៉ែក្នុងខ្លួន) តាម​ដាន​សញ្ញា​ជីវិត​យ៉ាង​ម៉ត់ចត់ តាមដាន​កំហាប់​អុកស៊ីសែន ដើម្បី​រក​មើល​នូវ​ការ​ចុះ​ខ្សោយ។

២. ការ​ព្យាបាល​ដោយ​អុកស៊ីសែន

ការ​ព្យាបាល​ដោយ​អុកស៊ីសែន​ក្នុង​អត្រា ៥លីត្រ/នាទី និង​ក្នុង​កម្រិត​មួយ​ជាក់​លាក់ ដើម្បី​រក្សា​កំហាប់​អុកស៊ីសែន។ ប្រើ​បំពង់​អុកស៊ីសែន​តាម​ច្រមុះ ឬ​របាំងមុខ​ជាមួយ​ថង់​រក្សា​អុកស៊ីសែន​តាម​ការ​ចាំបាច់។

៣. ការ​បញ្ចូល​សារធាតុរាវ

ការ​គ្រប់គ្រង​ការ​បញ្ចូល​សារធាតុ​រាវ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ COVID-19 នៅ​ពេល​គ្មាន​ភស្តុតាង​បញ្ជាក់​ថា​មាន​ស្ហុក (Shock)។ ការ​ផ្តល់​សារធាតុ​រាវ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​អុកស៊ីសែន​កាន់​តែ​អាក្រក់​ទៅៗ។

៤. ឱសថ​ប្រឆាំង​មេរោគ

ផ្តល់​អង់ទីប៊ីយ៉ូទិក​ជំ (ថ្នាំផ្សះ) នាន់​ចុង​ក្រោយ​សម្រាប់​ព្យាបាល​ករណី​សង្ស័យ ករណី​មធ្យម ករណី​ធ្ងន់ធ្ងរ ឬ​ករណី​សង្គ្រោះ​បន្ទាន់ ឬ​អ្នក​ជំងឺ​ដែល​សង្ស័យ​ថា​មាន Sepsis (ករណី​​​មាន​​បាក់​​តេរីនៅ​​ក្នុង​​ឈាម) ឬ​នៅ​ពេល​​កំពុង​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត SARS-CoV-2 PCR។ ការ​ផ្តល់​ថ្នាំ​អង់ទីប៊ីយោទិច​ក្នុង​រយៈពេល​១ម៉ោង នៃ​ការ​វាយ​តម្លៃ​ដំបូង (បន្ទាប់​​ពី​យក​សំណាក​ឈាម​ទៅ​ពិនិត្យ) សម្រាប់​អ្នក​ជំងឺ​ដែល​មាន​​ការ​សង្ស័យ​ថា​មាន Sepsis។

ជម្រើស​នៃ​ការ​ផ្តល់​ថ្នាំ​អង់ទីប៊ីយោទិច​ដែល​មាន​លក្ខណៈ​ជាក់​លាក់ គួរ​ផ្អែក​លើ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​គ្លីនិក និង​គោលការណ៍​ណែនាំ​តាម​វេជ្ជបញ្ជា​ក្នុង​ស្រុក។ ពិនិត្យ​ឡើង​វិញ​នូវ​តម្រូវ​ការ​នៃ​ការ​ព្យាបាល​ដោយ​អង់ទីប៊ីយោទិច​ប្រចាំ​ថ្ងៃ ការ​បញ្ឈប់​អង់ទីប៊ីយោទិច​ផ្អែក​លើ​លទ្ធផល​នៃ​ការ​វិភាគ និង​ការ​វិនិច្ឆ័យ​គ្លីនិក។

៥. ការ​តាមដាន

ការ​​តាម​​ដាន​​ត្រូវ​​ធ្វើ​ឡើង​​យ៉ាង​​ដិត​ដល់ ក្រែង​​មាន​​ការ​វិវត្តន៍​​ទៅ​​ជា​​ធ្ងន់ធ្ងរ ដូច​​ជា​មាន​​វិបត្តិ​ដកដង្ហើម និង​ Sepsis។ ​ប្រសិន​​បើ​​អ្នក​​ជំងឺ​​លេច​​ចេញ​វិបត្តិ​ទាំង​​នោះ ឬ​​ខ្សោយ​​សរីរាង្គ​​ដទៃ​​ទៀត ដែល​​មិន​​អាច​​គ្រប់​គ្រង​​ក្នុង​​មូលដ្ឋាន​​ព្យាបាល​​ និង​​ថែ​ទាំ​​បាន គ្រូពេទ្យ​​នឹង​​ពិចារណា ការ​សង្គ្រោះ​​ក្នុ​ង​​បន្ទប់សង្រ្គោះបន្ទាន់ (ICU) ។

៦.​ ការ​ព្យាបាល​តាម “Off Label”

នៅ​​មិន​​ទាន់​​មាន​​ការ​ព្យាបាល​​ដោយ​​ឱសថ​​ប្រឆាំង​វីរុស និង​​ឱសថ​​ផ្សំ ដែល​​ត្រូវ​​បាន​​ផ្ដល់​សិទ្ធ និង​​បញ្ជាក់​​ដោយ​​ការ​​សាកល្បង​​គ្លីនិក (Clinical trial) ដើម្បី​​ព្យាបាល​​អ្នក​​ជំងឺ​​នេះ នៅ​​ឡើយ​ទេ។ ដូច​​ប្រទេស​​ដទៃ​​ទៀត​​ដែរ ប្រទេស​​កម្ពុជា​​យើង​​ជ្រើស​រើស​​យក​​ការ​​ព្យាបាល​​ដោយ​​ប្រើ​ថ្នាំ​​ប្រឆាំង​​វីរុស ដោយ​​ផ្អែក​​តាម “Off Label” ឬ “Compassionate”។ ការ​ព្យាបាល​នេះ បើ​យោង​តាមពិធី​សារ​ស្តី​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា របស់​ក្រសួង​សុខាភិបាល គឺ​មាន​ប្រើ​ប្រាស់​ឱសថ​មួយ​ចំនួន ដូច​ជា ឱសថ Chloroquin phosphate និង ឱសថ Lopinavir/Ritonavir។ គួរ​បញ្ជាក់​ដែរ​ថា ឱសថ​ដែល​ប្រើតាម​វិធីសាស្ត្រ “Off Label” នេះ គឺ​មាន​តែ​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ ទោះ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន ហើយ​ប្រសិន​​បើ​​អ្នក​​ប្រកប​វិជ្ជាជីវៈវេជ្ជសាស្ត្រ សម្រេច​​​ចិត្ត​ ឲ្យ​​​អ្នក​​ជំងឺ​​ប្រើ​​ឱសថ​​ដែល​​ប្រើ​​ក្នុង​​ការ​​ព្យាបាល​​នេះ​បាន លុះត្រា​​តែ​​អ្នក​​ជំងឺ​​យល់​​ស្រប​​​ជាមុន​​សិន ។ គួរ​​បញ្ជាក់​​ដែរ​​ថា មិន​​ត្រូវ​​ផ្ដល់​​ថ្នាំ ពពួក ប្រឆំាងការរលាក( Corticosteroid) ជា​​ប្រចាំ​​ក្នុង​​ការ​​ព្យាបាល​​ជំងឺ​​រលាកសួត​​ដោយ​​វីរុស​ ឬ ARDS (Acute Respiratory Distress Syndrom) នោះ​​ទេ លើក​​លែង​​តែ​​មាន​​ការ​​ចង្អុល​​បង្ហាញ​​ដោយ​ហេតុ​ផល​​ផ្សេង​​ទៀត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម