backup og meta

ចេញពីមន្ទីរពេទ្យបាន អ្នកជំងឺ COVID-19 ត្រូវមានលក្ខខណ្ឌសុខភាពម៉េចខ្លះ?

ចេញពីមន្ទីរពេទ្យបាន អ្នកជំងឺ COVID-19 ត្រូវមានលក្ខខណ្ឌសុខភាពម៉េចខ្លះ?

គិត​ត្រឹម​យប់ ថ្ងៃទី១៩ ខែ​មីនា​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស COVID-19 ចំនួន​៤៧​ករណី​ហើយ ដែលក្នុងនោះ​មាន​តែមួយ​ករណី​ជា​សះស្បើយ​កាល​ពី​ខែ​កុម្ភៈ ​នៅ​លើ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ខេត្ត​ព្រះសីហនុ។ ក្រៅ​ពី​នេះ បើ​មាន​ករណី​អ្នក​ជា​បន្ទាប់​ទៀត ពួកគេ​ត្រូវ​មាន​លក្ខខណ្ឌ​អីខ្លះ ទើប​អាច​ចេញ​ពី​មន្ទីរពេទ្យ​បាន។

យោង​តាម​សារ​ស្តី​ពី​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺ COVID-19 នៅ​ប្រទេស​កម្ពុជា​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ជំងឺ​ត្រូវ​មាន​លក្ខណៈ​គ្រប់​គ្រាន់​ស្របតាម​លក្ខខណ្ឌ​ដើម្បី​ចេញ​ពី​មន្ទីរពេទ្យ​ និង​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ​របស់​ក្រសួង​សុខាភិបាល​ជាមុន​សិន។

លក្ខខណ្ឌ​មុន​ចេញ​ពី​មន្ទីរ​ពេទ្យ​រួម​មាន៖

១. កម្តៅមិន​លើស​ពី៣៨​អង្សា​សេ លើស​ពី​៣​ថ្ងៃ

២. គ្មាន​សញ្ញា ឬ​មាន​ការ​ប្រសើរ​ឡើង​ចំពោះ​វិបត្តិ​ផ្លូវ​ដង្ហើម

៣​. លទ្ធផល​អវិជ្ជមាន​ចំនួន​២​ដងជាប់​គ្នា តាម​ការ​វិភាគ SARS-CoV-2 PCR tests on URT or LRT ដែល​បាន​យក​សំណាក​រៀង​រាល់​២-៤​ថ្ងៃ (ចន្លោះ​ពេល​នៃ​ការ​យក​សំណាក​ម្តង​ទៅ​ម្តង​ទៀត​ជា​មធ្យម​២៤ម៉ោង)។

បន្ទាប់​ពី​ការ​ចេញ​ពី​មន្ទីរពេទ្យ៖

បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ ទិន្នន័យ​ទាក់ទង​នឹង​ការ​ចូល​សម្រាក​ពេទ្យ ត្រូវ​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង។ អ្នក​ជំងឺ​ត្រូវ​បាន​ណែនាំ​ឲ្យ​អនុវត្ត​ដូច​ខាង​ក្រោម៖

១. តាម​ដាន​ស្ថាន​ភាព​សុខភាព​ផ្ទាល់​ខ្លួន​ ដោយ​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល​១៤​ថ្ងៃ។

២. ពាក់​ម៉ាស់ និង​អនុវត្ត​អនាម័យ​ដៃ​ឲ្យ​បាន​ទៀង​ទាត់។

៣. ស្នាក់​នៅ​បន្ទប់​ម្នាក់​ឯង មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ កាត់​បន្ថយ​ការ​ទាក់ទង​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​គ្រួសារ បរិភោគ​អាហារ​ដោយ​ឡែក​ពី​គ្នា។

៤. ត្រលប់​ទៅ​តាមដាន​សុខភាព​វិញ​នៅ​ចន្លោះ​ពី​២-៤​សប្តាហ៍​បន្ទាប់​ពី​ចេញ​ពី​មន្ទីរពេទ្យ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 17, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម