មកទល់ពេលនេះពលរដ្ឋមួយចំនួននៅតែមានការយល់ច្រឡំថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាកន្លែងយកសំណាកដោយផ្ទាល់ពីបុគ្គលម្នាក់ៗ សម្រាប់វិភាគរកជំងឺ COVID-19។ ជាថ្មីម្តងទៀតវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបញ្ជាក់ថា នៅវិទ្យាស្ថានប៉ាស្ទ័រមិនមានការយកសំណាកវិភាគពីបុគ្គលនីមួយៗនោះទេ ហើយក៏មិនមានផ្តល់វិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានជំងឺ COVID-19 នោះដែរ។
១. ទីកន្លែងយកសំណាក
ប្រសិនបើយើងមានស្ថានភាពដូចនឹងនិយមន័យជំងឺ COVID-19 ត្រូវពាក់ម៉ាសការពារ និងទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដើម្បីប្រឹក្សាយោបល់សម្រាប់អ្នកដែលរស់នៅទីក្រុងភ្នំពេញ។ ចំពោះអ្នករស់នៅតាមបណ្តាខេត្ត ត្រូវទៅកាន់មន្ទីរពេទ្យខេត្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ ១១៥។
២. កន្លែងផ្តល់វិញ្ញាបនបត្រសុខភាព
ចំពោះប្រជាពលរដ្ឋមួយចំនួនដែលត្រូវការវិញ្ញាបនបត្របញ្ជាក់សុខភាព ឬវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានជំងឺ COVID-19 ត្រូវទៅកាន់បន្ទប់ពិគ្រោះជំងឺ (វិញ្ញាបនប័ត្របញ្ជាក់សុខភាព) និង/ឬទំនាក់ទំនងទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (វិញ្ញាបនបត្រសុខភាពបញ្ជាក់ថា គ្មានជំងឺ COVID-19)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]