backup og meta

នរណាខ្លះពាក់ព័ន្ធនឹងជនជាតិឥណ្ឌូណេស៊ីទាំង២ ផ្ទុក COVID-19?

នរណាខ្លះពាក់ព័ន្ធនឹងជនជាតិឥណ្ឌូណេស៊ីទាំង២ ផ្ទុក COVID-19?

បន្ទាប់ពី​តេស្ត​វិជ្ជមាន COVID-19 លើ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ទាំង ២ រួច​មក​មាន​ការ​លើក​ឡើង​ពី​ក្ដី​បារម្ភ ព្រោះ​ការ​ធ្វើ​ដំណើរ​ពី​ថៃអាច​ជួប និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ ដែល​អាច​ចម្លង​បន្ត​បាន។

ចំពោះ​បញ្ហា​នេះ​ដែរ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ករណី​បុរស​ឥណ្ឌូណេស៊ី​ធ្វើ​ដំណើរ​មក​សៀមរាប តាម​រយៈ​ឡាន​តាក់ស៊ី ដែល​ពួកគាត់​បាន​ម៉ៅ​ដាច់។ ដូចនេះ​ហើយ​អ្នក​ពាក់ព័ន្ធ មាន​តែ​បុរស​អ្នក​បើក​តាក់ស៊ី​នោះ​មួយ​គត់ ដោយ​ចេញ​ពី​ច្រក​ព្រំដែន​ប៉ោយប៉ែត មក​កាន់​ខេត្ត​សៀមរាប​នេះ​តែ​ម្ដង។

ចំណែក​ខាង​ក្រសួង​ក៏បាន​ស្វែង​រក​បុរស​ជាអ្នក​បើក​តាក់ស៊ី​នោះ​ឃើញ​រួចរាល់​ហើយ​ដែរ ហើយ​បាន​ធ្វើ​តេស្ត និង​កំពុង​រង់ចាំ​លទ្ធផល​បន្ត​ទៀត។ ចំពោះ​បញ្ហា​ដែល​ថា​អ្នក​ផ្ទុក COVID-19 ជនជាតិ​ឥណ្ឌូណេស៊ី​នោះ​មក​កម្ពុជា​តាំងពី​ពេល​ណា លោក​ជំទាវ​បាន​បញ្ជាក់​ថា មិន​បាន​ទទួល​ព័ត៌មាន​នេះ​ច្បាស់​ឡើយ ហើយ​តាម​ការ​សាកសួរ អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​ពួកគេ គឺ​មាន​តែ​អ្នក​បើក​ឡាន​ម្នាក់​ប៉ុណ្ណោះ។

មូលហេតុ​ដែល​នាំឲ្យ​ជនជាតិ​ឥណ្ឌូណេស៊ី​មក​កម្ពុជា គឺ​ដើម្បី​ស្វែងរក​ការ​ព្យាបាល ខណៈ​នៅ​ប្រទេស​ថៃ តម្រូវ​ឲ្យ​អ្នក​ទាំង​២​បង់​ថ្លៃ​ព្យាបាល​ជំងឺ COVID-19។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម