backup og meta

ជំទាវ ឱ វណ្ណឌីន៖ ជាពី COVID-19 មិនមែនមានន័យថាលែងឆ្លងរហូតនោះទេ

ជំទាវ ឱ វណ្ណឌីន៖ ជាពី COVID-19 មិនមែនមានន័យថាលែងឆ្លងរហូតនោះទេ

“ជា​ពី COVID-19 មិន​មែន​មាន​ន័យ​ថា​លែង​ឆ្លង​រហូត​នោះទេ” នេះ​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា។

លោក​ជំទាវអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​​បាន​បន្ត​ថា អ្នក​ជំងឺ COVID-19 ដែល​ជា​ហើយ​អាច​ឆ្លង​ឡើង​វិញ​គ្រប់​ពេល ប្រសិន​បើ​យើង​ធ្វេស​ប្រហែស មិន​មាន​វិធានការ​ការពារ​ខ្លួន​បាន​ត្រឹមត្រូវ។ “មិន​ថា​ខ្លួន​ឯង​លែង​មាន COVID-19 មិន​បាច់​ការពារ​ទេ គឺ​អត់អ៊ីចឹង​ទេ ត្រូវ​តែ​ការពារ​ខ្លួន”

លោក​ជំទាវ​ថា អ្នក​ជំងឺ​ដែល​ជា​សះ​ស្បើយ​ពី​ជំងឺ COVID-19 តម្រូវ​ឲ្យតាម​ដាន​សុខភាព និង មាន​វិធានការ​ការពារ​ខ្លួន ហើយ​បើ​មាន​បញ្ហា​សុខភាព ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

ក្នុង​ចំណោម​អ្នកឆ្លងជំងឺ COVID-19 ទាំង​៩៨​នាក់​នៅ​កម្ពុជា គិត​មក​ដល់​យប់​ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២០​នេះ មាន​អ្នក​ជា​សះស្បើយ​ចំនួន១១នាក់​ហើយ ក្នុង​នោះ​មាន​បរទេស​ ២នាក់ និង​ខ្មែរ ៩នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/03/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម