ចាប់ពីតាំងពីការផ្ទុះ COVID-19 មានការលើកឡើងជាច្រើនទាក់ទងនឹងរបៀបចម្លង និងរយៈពេលដែលវីរុស COVID-19 អាចរស់នៅបានលើវត្ថុផ្សេងៗ ឬនៅលើអាកាស។ ជាក់ស្តែង ការលើកឡើងថា វីរុស COVID-19 អាចនៅលើអាកាសបានដល់៨ម៉ោង គឺមិនត្រឹមត្រូវទេ។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា វីរុសដែលបណ្តាលឲ្យមានជំងឺ COVID-19 គឺវាចម្លងបានតាមដំណក់ទឹកតូចៗដែលខ្ទាតចេញពីអ្នកដែលមានផ្ទុកវីរុស COVID-19 ពេលដែលអ្នកជំងឺ ក្អក កណ្តាស់ ឬនិយាយជាដើម។ ដំណក់ទឹកទាំងនោះមិនអាចនៅក្នុងខ្យល់បានទេព្រោះវាធ្ងន់ ហើយវានឹងធ្លាក់ចុះទៅលើដី ឬផ្ទៃវត្ថុផ្សេងៗ។ យើងអាចឆ្លងបានដោយការស្រូបយកវីរុស COVID-19 ប្រសិនបើយើងស្ថិតនៅចម្ងាយក្រោម ១ម៉ែត្រជាមួយអ្នកដែលមានផ្ទុកវីរុស COVID-19 ឬដោយការប៉ះពាល់ផ្ទៃវត្ថុផ្សេងៗដែលកខ្វក់ បន្ទាប់មកយកដៃទៅប៉ះមុខ មាត់ ច្រមុះ ភ្នែកមុនពេលលាងដៃ។
អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ដើម្បីការពារខ្លួនអ្នក គួរធ្វើតាមការណែនាំដូចជា៖
– រក្សាចម្ងាយ១ម៉ែត្រពីអ្នកដទៃ
– សម្លាប់មេរោគលើផ្ទៃ ឬវត្ថុដែលបានប៉ះញឹកញាប់
– លាងសម្អាតដៃឲ្យបានទៀងទាត់
– ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់។
អត្ថបទពាក់ព័ន្ធ៖
- កុំចាញ់បោក! កន្សែងសើមមិនអាចសម្លាប់ COVID-19 បានទេ
- ដំណឹងល្អ! លទ្ធផលព្រឹកនេះ កម្ពុជាពុំមានករណីឆ្លង COVID-19 ទេ មានតែជាសះស្បើយប៉ុណ្ណោះ
- ៤មុខនេះ រដ្ឋាភិបាលកម្ពុជាចាត់ទុកជាទំនិញយុទ្ធសាស្ត្រ គ្រា COVID-19 រាលដាល
- ចំនួនអ្នកស្លាប់ដោយ COVID-19 នៅអាមេរិកកើនឡើង ចិនធ្លាក់មកលំដាប់ទី៤
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]