backup og meta

ទូតខ្មែរឲ្យពលរដ្ឋសហការជាមួយអាជ្ញាធរ ខណៈថៃចេញបម្រាមគោចរ ផាកពិន័យអ្នកចេញក្រៅផ្ទះពេលយប់

ទូតខ្មែរឲ្យពលរដ្ឋសហការជាមួយអាជ្ញាធរ ខណៈថៃចេញបម្រាមគោចរ ផាកពិន័យអ្នកចេញក្រៅផ្ទះពេលយប់

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​បាន​ចេញ​សេចក្តីជូនដំណឹង អំពី​រដ្ឋាភិបាល​ថៃ​ដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស ដោយស្នើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​អនុវត្ត​សេចក្តីប្រកាស​បម្រាមគោចរនេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន។

ក្នុង​បម្រាម​គោចរ​នោះ រដ្ឋាភិបាល​ថៃ​ហាម​មិន​ឲ្យ​ប្រជាជន​ទូទាំង​ប្រទេស​ចេញ​ក្រៅ ចាប់​ពី​ម៉ោង១០៖០០យប់ ដល់​ម៉ោង ៤៖០០ព្រឹក លើក​លែង​តែ​មាន​ករណី​ចាំបាច់ ឬ​អ្នក​បំពេញ​ការងារ​ផ្នែក​វេជ្ជសាស្ត្រ ធនាគារ ដឹក​ជញ្ជូន​សម្ភារៈ គ្រឿង​ឧបភោគបរិភោគ ផលិតផល​កសិកម្ម ថ្នាំពេទ្យ និង​គ្រឿង​បរិក្ខារពេទ្យ កាសែត ប្រេងឥន្ធនៈ ទំនិញ​នាំ​ចេញ​នាំ​ចូល​ជាដើម។

ក្នុង​ករណី​ជន​ណា​ល្មើស​នឹង​បម្រាម​ខាង​លើ ត្រូវ​ជាប់​ពន្ធនាគារ​ដល់២ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់រហូតដល់ ៤០.០០០បាត (ប្រហែល ១.២៥០ដុល្លារ)

សេចក្តីប្រកាសអំពីការដាក់​បម្រាម​គោចរ​ទូទាំង​ប្រទេស ចូលជាធរមានចាប់​ពី​យប់​ថ្ងៃទី៣ មេសានេះ​តទៅ រហូត​ដល់​ស្ថានការណ៍​វិល​មក​ភាព​ប្រក្រតី​វិញ ដើម្បី​ទប់​ស្កាត់​ការ​រីករាលដាល​នៃ COVID-19។

COVID-19

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម