backup og meta

គ្រូពេទ្យជំនាញចិនទាំង៧រូប បញ្ចប់ការងារនៅកម្ពុជាហើយ អ្វីខ្លះជាលទ្ធផលការងារ?

គ្រូពេទ្យជំនាញចិនទាំង៧រូប បញ្ចប់ការងារនៅកម្ពុជាហើយ អ្វីខ្លះជាលទ្ធផលការងារ?

ម្សិលមិញ​នេះ​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ចិន​ទាំង៧រូប បាន​វិល​ត្រលប់​ទៅ​ប្រទេសខ្លួន​វិញហើយ ក្រោយ​ពី​បាន​បញ្ចប់​ការ​បំពេញ​ភារកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 នៅកម្ពុជា។

បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន Wang Wentian ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​ចិន​ដែល​បាន​ទទួលភារកិច្ច​ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 លើកនេះ បាន​បំពេញ​ភារកិច្ច យ៉ាង​យក​ចិត្តទុកដាក់ មិន​ធ្វេស​ប្រហែស​នឹង​បេសកកម្ម។ ឯកឧត្តមថា ឲ្យតែ​វីរុស COVID-19 មិន​ទាន់​កម្ចាត់​អស់​ក្នុង​ប្រទេស​កម្ពុជា ចិន​នៅ​តែ​មិន​បញ្ឈប់​ការ​ផ្តល់​ជំនួយ​វេជ្ជសាស្រ្ត​មកកម្ពុជា​នោះ​ឡើយ។

ឯកឧត្តម អេង ហួត រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល​ថា គ្រូពេទ្យចិន​បាន​ចែក​រំលែក​បទពិសោធន៍​ដ៏​មាន​តម្លៃ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស COVID-19 មកកាន់ប្រទេសកម្ពុជា បាន​ជួយ​កែ​លម្អ​ប្រព័ន្ធ​ទប់ស្កាត់​នឹង​វីរុស បាន​ផ្តល់​យោបល់​ក្នុង​ការ​ព្យាបាល​ជូន​ដល់​អ្នក​ដែល​ផ្ទុកវីរុស COVID-19 និង​រួមចំណែកយ៉ាងសកម្ម​ក្នុង​ការ​ទប់ស្កាត់​នឹង​ជំងឺនេះ។

កាល​ពី​ពេល​កន្លង​ទៅ​វេជ្ជបណ្ឌិត​ជំនាញ​ចិន​ម្នាក់ ក្នុង​ចំណោម​៧នាក់ បានផ្តល់យោបល់ថា ខែមេសានេះ គឺជាដំណាក់កាលសំខាន់សម្រាប់ទប់ទល់នឹងវីរុស COVID-19 ព្រោះជាពេលដែលកម្ពុជាអបអរពិធីបុណ្យចូលឆ្នាំថ្មី។ លោកថា ត្បិតប្រទេសកម្ពុជាមានអ្នកឆ្លង COVID-19 មិនច្រើន ប៉ុន្តែបើយើងធ្វេសប្រហែស ដោយនៅផ្ទះយូរអផ្សុក ចង់ឆ្លៀតឱកាសចូលឆ្នាំថ្មីជួបជាមួយបងប្អូន ក្រុមគ្រួសារ មិត្តភក្តិនោះនឹងមានហានិភ័យធំណាស់ក្នុងការឆ្លងរាលដាល COVID-19 ជាលក្ខណៈសហគមន៍។

លោកថា ការឆ្លងលក្ខណៈសហគមន៍ជាបញ្ហាដ៏ធ្ងន់ធ្ងរណាស់សម្រាប់ទប់ទល់នឹង COVID-19។ បើមានការឆ្លងមេរោគជាលក្ខណៈសមាគម នោះចំនួនមនុស្សឆ្លងនឹងផ្ទុះយ៉ាងលឿន ហេតុដូច្នេះលោកសង្ឃឹមថា ប្រជាជនខ្មែរគ្រប់គ្នាគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នជាងគេចំពោះការណ៍នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

08/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 08, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម