មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានរកឃើញ និងឃាត់ទុកពោះវៀនជ្រូកដែលខូចគុណភាព ប្រមាណ ៥តោន កាលពីថ្ងៃ ០៨ ខែមេសា ឆ្នាំ២០២០។
ពោះវៀនជ្រូក ទម្ងន់ ៥តោននេះផ្ទុកក្នុងកុងទ័រណ័រ ២ ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ស្ថិតក្នុងភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងការត្រួតពិនិត្យនេះដែរ សមត្ថកិច្ចចម្រុះបានរកឃើញថា ទំនិញពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ ចម្លងមេរោគ ព្រោះការវេចខ្ចប់ និងទុកដាក់ពុំបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស។
មន្ត្រី ក.ប.ប សង្កេតឃើញថា ផលិតផលទាំងនេះខូចគុណភាពមិនអាចយកទៅធ្វើជាម្ហូបអាហារសម្រាប់បរិភោគបានទេ ដូចនេះសមត្ថកិច្ចចម្រុះក៏បានសម្រេចឃាត់ទុកទំនិញទាំងនេះ ជាបណ្ដោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកម្ទេចចោលតាមនីតិវិធី ហើយម្ចាស់ទំនិញត្រូវនាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]