កម្មករនិយោជិតណាម្នាក់ឈប់សម្រាកពេលចូលឆ្នាំដោយឯកឯង ត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល ដោយឲ្យនៅដោយឡែក១៤ថ្ងៃ និងមិនទទួលបានប្រាក់ឈ្នួល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីវិធានការបង្ការជំងឺ COVID-19 នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។
ក្នុងករណីកម្មករនិយោជិតណាម្នាក់ឈប់សម្រាកពេលចូលឆ្នាំ ដោយមានការអនុញ្ញាតពីនិយោជក នោះកម្មករនិយោជិតនឹងត្រូវដាក់ក្នុងវិធានចត្តាឡីស័កសុខាភិបាល ដោយឲ្យនៅដោយឡែក១៤ថ្ងៃ មុនចូលបំពេញការងារវិញ និងទទួលបានប្រាក់ឈ្នួលពីនិយោជកក្នុងរយៈពេលធ្វើចត្តាឡីស័ក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]