backup og meta

រកឃើញអ្នកឆ្លង COVID-19 ២ករណីបន្ថែមទៀត សុទ្ធតែនៅភ្នំពេញ

រកឃើញអ្នកឆ្លង COVID-19 ២ករណីបន្ថែមទៀត សុទ្ធតែនៅភ្នំពេញ

តាម​ការ​ប្រកាស​លទ្ធផល​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី១២ ខែមេសានេះ កម្ពុជា​បាន​រក​ឃើញករណីឆ្លងវីរុស COVID-19 ចំនួន ២ករណី ចំណែក​អ្នក​ជា​សះស្បើយ​វិញ​មាន ២ករណីដែរ។

អ្នក​​ឆ្លង COVID-19 ទាំង​២ករណីថ្មី មាន​ស្ត្រី​ជន​ជាតិ​វៀតណាម​  អាយុ​២៨ឆ្នាំ ជា​អ្នកទេសចរណ៍ ស្នាក់​នៅ Apartment ក្នុង​សង្កាត់​បឹង​កេង​កង រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ជាបុរស​ជន​ជាតិ​កាណាដា (ដើម​កំណើត​ចិន) អាយុ៥០ឆ្នាំ បម្រើ​ការងារ​នៅ​កាស៊ីណូ ក្នុង​រាជធានី​ភ្នំពេញ​ដែរ។ អ្នក​ទាំង២​ជា​ប្តី​ប្រពន្ធ​​នឹង​គ្នា ហើយកំពុង​សម្រាកព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម។

ចំណែក​អ្នក​ជា​សះស្បើយ​២​ករណី​ថ្មី គឺ​ជា​បុរស​ជនជាតិ​ម៉ាឡេស៊ី​ទាំង​២នាក់ ម្នាក់អាយុ៣៤​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ​៥៨ឆ្នាំ។ អ្នក​ទាំង២​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ការងារ​សាសនា​នៅស្រុក​កងមាស ខេត្ត​កំពង់ចាម។

តួ​លេខ​ឆ្លង COVID-19 សរុប​​ទូទាំង​​ប្រទេស មាន​​ចំនួន ១២២នាក់ ក្នុង​​នោះ​​មាន​​អ្នក​​ជា​​សះស្បើយ​​ចំនួន ៧៧ករណី​ ស្លាប់​​គ្មាន​​នោះ​​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/04/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម