រយៈពេល ២ ថ្ងៃជាប់គ្នាមកនេះ ក្រសួងសុខាភិបាលបានប្រកាសថា គ្មានករណីឆ្លងថ្មីឡើយ ហើយថែមទាំងជាសះស្បើយ ១៤ នាក់ថែមទៀត។ អ្នកជាសះស្បើយមានជនជាតិបារាំង ១០ នាក់ ប្រុស ៣ ស្រី ៧ នាក់ ដែលជាអ្នកទេសចរនៅខេត្តព្រះសីហនុ និងបានសម្រាកព្យាបាលនៅសណ្ឋាគារមួយកន្លែងក្នុងខេត្តព្រះសីហនុ ហើយត្រូវបានអនុញ្ញាតឲ្យចាកចេញក្រោយធ្វើតេស្តតអវិជ្ជមាន COVID-19 ២ ដង។ ក្រៅពីជនជាតិបារាំង ១០ នាក់ នៅមានជនជាតិឥណ្ឌូណេស៊ី ២ នាក់ ជាសះស្បើយ COVID-19 និងបានឲ្យចាកចេញពីមន្ទីរពេទ្យខេត្តសៀមរាប ព្រមទាំងជនជាតិខ្មែរ ២ នាក់ ដែលម្នាក់ជាមគ្គុទេសទេសចររបស់ក្រុមភ្ញៀវបារាំង នៅខេត្តព្រះសីហនុ និងបុរសម្នាក់ទៀត រស់នៅរាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម ក្រោយធ្វើតេស្តតអវិជ្ជមាន COVID-19 ២ ដង។
គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានសរុបចំនួន ១២២ នាក់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល ហើយចំពោះករណីជាសះស្បើយចំនួនសរុប ៩១ នាក់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]