ថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសដំណឹងដ៏ល្អ២ ទី១ ពុំរកឃើញករណីឆ្លងថ្មី និងទី២ មានអ្នកជាសះស្បើយ COVID-19 រហូតជាង ១០ នាក់ ដែលចំនួនច្រើនបែបនេះធ្លាប់មានកាលពីថ្ងៃ ៤ មេសា ឆ្នាំ ២០២០ ម្ដងមកហើយ។ ក្នុងចំណោមអ្នកជាសះស្បើយទាំង ១៤ នាក់ ដែលក្រសួងបានប្រកាសកាលពីព្រឹកមិញនេះ ភាគច្រើនជាអ្នកទេសចរជនជាតិបារាំង។
ចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានសរុបចំនួន ១២២នាក់ (ស្រី ៣៨ និងបុរស ៨៤ នាក់) ដែលរាប់ទាំងអ្នកបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល ហើយចំពោះករណីជាសះស្បើយមានចំនួនសរុប ៩១ នាក់ ស្មើនឹង ៧៤,៥៩% ធៀបទៅនឹងចំនួនអ្នកផ្ទុក COVID-19 ទាំងអស់។
អ្នកជាសះស្បើយទាំង ៩១ នាក់ក្នុងនោះបុរស ៦៤ នាក់ និងស្ត្រី ២៧ នាក់ ក្នុងនោះបុរសចិន ១ នាក់ បុរសអង់គ្លេស ១ នាក់ បុរសបែលហ្សិក ១ នាក់ បុរសបារាំង ១៥ នាក់(មានទារកអាយុ ៤ ខែម្នាក់) បុរសម៉ាឡេស៊ី ១០ នាក់ បុរសឥណ្ឌូណេស៊ី ២ នាក់ និងបុរសខ្មែរ ៣៤ នាក់។ ចំណែកស្ត្រីវិញមានអង់គ្លេស ៣ នាក់ បារាំង ២០ នាក់ និងខ្មែរ ៤ នាក់។
ដូចនេះអ្នកមិនទាន់ជា នៅតែ ៣១ នាក់ទៀតប៉ុណ្ណោះ ក្នុងនោះមាននៅស្ត្រី ១១ នាក់ និងបុរស ២០ នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត ហើយពុំមានករណីស្លាប់នោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]