backup og meta

លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?

លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា?

ការ​រាត​ត្បាត​របស់​វីរុស COVID-19 បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ឆ្លង​វីរុស​នេ​ដោយ​មិន​ដឹង​ខ្លួន។ ហេតុ​នេះ​ហើយ គ្នាយើងមួយ​ចំនួន​បាន​ការពារ​ខ្លួន​ដោយ​លាង​ដៃ​ជាមួយ​នឹង​អាល់កុល​ញឹកញាប់​តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក (WHO) ពេលខ្លះ​បែរ​ជា​ធ្វើ​ឲ្យ​ស្ងួត ឬរលាកស្បែកដៃ​។

ក្នុង​ករណី​នេះ ឱសថការី​លោក គឹម កាណែល បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​មាន​ការ​រលាក​ស្បែក ឬ​ដៃ​ស្ងួត​បណ្តាល​មក​ពី​ការ​ប្រើ​អាល់កុល ឬជែល លាង​សម្អាត​ដៃ​ញឹកញាប់​នោះ គួរ​ណា​តែ​ប្តូរ​ពី​លាង​ដៃ​ជាមួយ​អាល់កុល ឬ​ជែល មក​លាង​ដៃ​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត​ធម្មតាវិញ។

ឱសថការីលោក គឹម កាណែល បាន​បន្ត​ថា ជា​ធម្មតា អាល់កុល​អាច​សម្លាប់​មេរោគ​បាន ប៉ុន្តែគេ​មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​អាល់កុល​មក​លាង​ដៃ​ញឹកញាប់​ពេក​ទេ។ ការ​ប្រើ​ប្រាស់​អាល់កុល ឬជែល​លាង​ដៃ គឺ​គេ​ប្រើ​ក្នុង​ពេល​ដែល​មាន​ការ​ចាំបាច់​ប៉ុណ្ណោះ​ដូចជា ពេល​ទៅ​ជួប​អ្នកណា​ម្នាក់ ឬ​ប្រជុំ​ការងារ​ដែល​មិន​អាច​ប្រើ​សាប៊ូ និងទឹក​ដើម្បី​លាង​ដៃ​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម