តាមការប្រកាសលទ្ធផលរបស់ក្រសួងសុខាភិបាលនៅព្រឹកនេះ កម្ពុជាពុំរកឃើញករណីឆ្លងវីរុស COVID-19 ថ្មីនោះទេ មានតែអ្នកជាសះស្បើយដល់ទៅ៥នាក់បន្ថែមទៀត។
អ្នកជាសះស្បើយពី COVID-19 ទាំង៥នាក់នោះ រួមមានជនជាតិអាមេរិកកាំង អាយុ៥៩ឆ្នាំជាស្វាមី និងស្ត្រី អាយុ៦២ឆ្នាំជាភរិយា បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ អ្នកទាំង៣ជាភ្ញៀវទេសចរ ធ្វើដំណើរតាមនាវា Viking Cruise Journey បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ និងបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ រស់នៅឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សរុបអ្នកឆ្លង COVID-19 ទូទាំងប្រទេស គិតត្រឹមថ្ងៃទី១៨ មេសា ២០២០នេះ មានចំនួន ១២២នាក់ដដែល ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១០៣នាក់ ឯករណីស្លាប់ពុំមាននោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]