backup og meta

តើក្រសួងចំណាយថ្លៃព្យាបាលអ្នកផ្ទុក COVID-19 ម្នាក់អស់ប៉ុន្មាន?

តើក្រសួងចំណាយថ្លៃព្យាបាលអ្នកផ្ទុក COVID-19 ម្នាក់អស់ប៉ុន្មាន?

មាន​ចម្ងល់​មក​ជា​យូរ​ហើយ​ ទាក់ទងនឹង​​ថ្លៃ​ចំណាយការព្យាបាល​ចំពោះ​អ្នក​ផ្ទុក COVID-19 រហូត​ជា​សះស្បើយ ក្នុង​ម្នាក់​អស់​ប៉ុន្មាន? លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ឆ្លើយ​សំណួរ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មានថ្ងៃនេះ​ថា ​ថ្លៃ​ចំណាយ​ចំពោះ​អ្នក​ផ្ទុក COVID-19 ទម្រាំ​ដល់​ព្យាបាល​ជា​សះស្បើយ​ក្នុង​ម្នាក់​អស់​ជាង ២ ០០០ ដុល្លារ។

ក្នុង​នោះ​លោក​ជំទាវ​បាន​បន្ត​បន្ថែម​ទៀត​ថា ករណី​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​បរទេស ហើយ​ថ្លៃ​ចំណាយ​ក៏ប្រែប្រួល​ទៅ​តាម​លទ្ធផល​ធ្វើ​តេស្តផងដែរ ព្រោះ​អ្នក​ជំងឺ​ខ្លះ​ធ្វើ​តេស្ត​រហូត​ដល់​ទៅ​ជាង ១០ ដងឯណោះ ។ មួយ​វិញ​ទៀត​វា​ក៏​អាស្រ័យ​លើ​ការ​ស្នាក់នៅ​យូរ ឬ​ឆាប់​របស់​អ្នក​ជំងឺ​ផងដែរ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ក្នុង​ការ​ធ្វើ​តេស្ត​​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ១ ដង មាន​តម្លៃ ១០០ ទៅ ១៣០ ដុល្លារ។ សម្រាប់​តេស្ត​មាន ២ យ៉ាង គឺ​តេស្ត​មួយ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា ហើយ​តេស្ត​មួយ​ទៀត​អ្នក​ជំងឺ​គ្មាន​រោគ​សញ្ញា ដែល​តម្លៃ​របស់​តេស្ត​ទាំង​ពីរ​នេះ ប្រែប្រួល​ពី ២០ ទៅ ៣០ ដុល្លារ។ ដូចនេះ​ប្រសិនបើ​អ្នក​ជំងឺ​តេស្ត និង​ស្នាក់​នៅ ១០ ថ្ងៃ មាន​តម្លៃ​ជាង ១ ពាន់​ដុល្លារ​បាត់​ទៅ​ហើយ។

ក្រៅ​ពី​តេស្ត​នៅ​មាន​ថ្នាំ ដូចជា​បើ​អ្នក​ជំងឺ​អស់​កម្លាំង ​ក្រសួង​នឹង​ផ្ដល់​ថ្នាំ ឬ​សេរ៉ូម​កម្លាំង វីតាមីន និង​ថ្នាំ​ផ្សេង​ៗ​ទៀត​បំប៉ន​សុខភាព និង​ព្យាបាល​ទៅ​តាម​រោគ​សញ្ញា ព្រម​ទាំង​អាហារ​ហូបចុក​ទៀត ដូចនេះ​គិត​ជា​មធ្យម​ក្នុង​ម្នាក់​ដែល​សម្រាក​ចាប់ពី ១០ ថ្ងៃ​ទៅ​អស់ ២ ២០០ ទៅ ២៥០០ ដុល្លារ។ នេះ​ជា​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​របស់​លោក​ជំទាវ យក់ សម្បត្តិ

ក្រៅ​ពី​ថ្លៃ​ព្យាបាល​ដល់​អ្នក​ជំងឺ នៅ​មាន​ថវិកា​លើក​ទឹក​ចិត្ត​ចំពោះ​ក្រុម​គ្រូពេទ្យ​ជួរ​មុខ ពី​លើ​ប្រាក់ខែ ២០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម