backup og meta

អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ

អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍​នេះ

អង់គ្លេស​នឹង​ចាប់ផ្តើម​ធ្វើ​​តេស្ដ​សាកល្បង​ទៅ​លើ​មនុស្ស ចំពោះ​វ៉ាក់សាំង​វីរុស COVID-19​ថ្មី​ដែល​បង្កើត​ដោយ​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ Oxford នៅ​ថ្ងៃទី​ ២២ ខែមេសានេះ។

វ៉ាក់សាំង​នេះ​គឺ​ជា​ការ​បញ្ចូល​គ្នា​រវាង​វីរុស​ផ្ដាសាយ​ប្រភេទ​ខ្សោយ​ឈ្មោះ​ថា adenovirus ​យក​ចេញ​ពីសត្វ​ស្វាហើយសំបក​​ប្រូតេអ៊ីន​នៅជុំវិញវីរុសនេះ គឺចម្លង​​ហ៊្សែន​នៃ​​ផ្នែក​ស្រួច​នៅ​លើ​សំបក​របស់​វីរុស​កូរ៉ូណា (Spike) ដែល​ជា​ផ្នែក​​ធ្វើ​ឲ្យ​វីរុស​អាច​ឆ្លង​ចូល​ក្នុង​កោសិកា​មនុស្ស​បាន។

វ៉ាកសាំង​ដែល​ចាក់​លើមនុស្សនេះ​ ​នឹង​មិន​បង្ក​ជា​ជំងឺឡើយ ប៉ុន្តែ វ៉ាក់សាំង​នេះ​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​អ្នក​ដែលប្រឈមមុខនឹងការ​​ឆ្លង​វីរុស COVID-19 ដើម្បី​បង្កើត​អង់ទីករ​ដែល​នឹង​តោង​លើ​សំបក​ប្រូតេអ៊ីន និង​អាចបំផ្លាញ​វីរុស​នេះបាន​។

ការ​តេស្ដ​សាកល្បង​នេះ​នឹង​ជ្រើសរើស​អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​មាន​សុខភាព​ល្អ​៥១០នាក់ និង​មាន​អាយុ​ចន្លោះ​១៨​ទៅ​៥៥ឆ្នាំ។ អ្នក​ស្ម័គ្រ​ចិត្តពាក់​កណ្ដាល​គឺ​ចាក់​វ៉ាក់សាំង​នេះ និង​ពាក់កណ្ដាល​ទៀត​ផ្តល់​វ៉ាក់សាំង​កុងត្រូល (ជា​វ៉ាក់សាំង ការពារ​ជំងឺ​រលាក​ស្រោមខួរក្បាល និងមេរោគក្នុងឈាម)។ ការ​ធ្វើ​តេស្ដ​នេះ​នឹង​មាន​រយៈពេល​៦ខែដោយ​មាន​ការ​តាមដាន​រយៈពេល​១​ឆ្នាំ​ក្រោយ​ពី​ចាក់​វ៉ាក់សាំង។

បច្ចុប្បន្ន​មាន​វ៉ាក់សាំង​វីរុស COVID-19 ជាង​ ៧០ ​ប្រភេទ​កំពុង​ត្រូវ​បាន​បង្កើត​ ហើយ​វ៉ាក់សាំង​ថ្មី​នេះ​គឺ​ជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​បួន​ដែល​កំពុង​ធ្វើ​តេស្ដ​លើ​មនុស្ស។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livescience.com/coronavirus-vaccine-adenovirus-trial-uk.html

កំណែ​ប្រែបច្ចុប្បន្ន

22/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម