នៅព្រឹកនេះក្រសួងសុខាភិបាលបានប្រកាសថា ពុំមានករណីអ្នកឆ្លង COVID-19 ថ្មីថែមទៀតនោះទេ ហើយចំណែកអ្នកជាសះស្បើយវិញក៏មិនមានដែរ ដូចនេះធ្វើឲ្យអ្នកនៅមិនទាន់ជាសល់ត្រឹម ១២ នាក់ដូចម្សិលមិញដដែល។ សរុបអ្នកមិនទាន់ព្យាបាលជាមានបុរស ៥ នាក់ និងស្រ្តី ៧ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងខេត្ត។
គិតមកទល់ពេលនេះ ចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសមានសរុបចំនួន ១២២ នាក់ដដែល រាប់ទាំងអ្នកបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល ហើយចំពោះករណីជាសះស្បើយចំនួនសរុប ១១០ នាក់ និងអ្នកនៅមិនទាន់ជាសល់ត្រឹម ១២ នាក់ប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]