គ្នាយើងតែងតែដឹងហើយថាការញ៉ាំបន្លែ និងផ្លែឈើ មានផលល្អចំពោះសុខភាពរាងកាយ និងបញ្ញាស្មារតីរបស់យើងផងដែរ។ ចុះគ្នាយើងធ្លាប់ដឹងទេថាបន្លែផ្លែឈើមួយចំនួន ក៏មានផលល្អទៅដល់ផ្នែករាងកាយជាក់លាក់របស់យើងដូចជាលិង្គជាដើម? ខាងក្រោមនេះ ជាបន្លែ ផ្លែឈើមួយចំនួនដែលល្អសម្រាប់ប្រុសៗយើង។
១. ផ្លែប៉ោម
ផ្លែប៉ោមមានផ្ទុកសារធាតុមួយចំនួនល្អចំពោះសុខភាព តែអ្វីដែលមនុស្សយើងមិនសូវដឹង គឺផ្លែប៉ោមមានអត្ថប្រយោជន៍ល្អដល់សុខភាពលិង្គ។
ដូចគ្នាដែរ សម្បកផ្លែប៉ោមក៏មានអត្ថប្រយោជន៍ដែរ ដោយមានផ្ទុកសារធាតុសកម្ម ursolic acid។សារធាតុនេះ ជួយទប់ស្កាក់ការលូតលាស់របស់កោសិកាមហារីកនៅក្រពេញប្រូស្តាត។ យ៉ាងណា បើគ្នាយើងមានជំងឺមហារីកក្រពេញប្រូស្តាតមិនមែនមានន័យថាត្រូវប្រើផ្លែប៉ោមជំនួសផែនការព្យាបាលរបស់គ្រូពេទ្យជំនាញនោះដែរ។
២. ស្ពៃពួយឡេង
ស្ពៃពួយឡេង ជាប្រភពដ៏អស្ចារ្យនៃហ្វូឡេត(folate) ដែលគេដឹងថាអាចជួយជំរុញដល់លំហូរឈាម។ អាស៊ីដហ្វូលិក បានដើរតួរយ៉ាងសំខាន់ក្នុងដំណើរការរបស់សុខភាពផ្លូវភេទប្រុសៗ ហើយការខ្វះអាស៊ីហ្វូលិក ក៏មានទំនាក់ទំនងទៅនឹងបញ្ហាខ្សោយលិង្គផងដែរ។
មួយវិញទៀត ស្ពៃពួយឡេង ក៏មានផ្ទុកម៉ាញ៉េស្យូម ដែលជួយបង្កើន និងជួយជំរុញលំហូរឈាម និងជួយបង្កើនកម្រិតតេស្តូស្តេរ៉ូនផងដែរ។
៣. ផ្លែបឺរ
ផ្លែបឺរត្រូវបានគេដឹងថាជាផ្លែឈើជំនួយដល់សុខភាពផ្លូវភេទបុរសមូយដែរ ដោយសារមានផ្ទុកនូវប៉ូតាស្យូម វីតាមីន និងខ្លាញ់ល្អ ជាដើម។
វីតាមីនE និងស័ង្គសី មានផលវិជ្ជមានដល់ចំណង់ផ្លូវភេទ និងការបង្កកំណើតរបស់ប្រុសៗ។ ស័ង្គសី ក៏ត្រូវគេដឹងដែរថាបានជួយបង្កើនកម្រិតតេស្តូស្តេរ៉ូនសេរីក្នុងរាងកាយ ហើយវីតាមីនE បានជួយបង្កើនគុណភាពមេជីវិតឈ្មោលទៀតផង។
៤. ម្ទេស
គ្នាយើងចូលចិត្តហឹរ? ប្រុសៗចូលចិត្តញ៉ាំអាហារហឹរ ជួយឲ្យកម្រិត តេស្តូស្តេរ៉ូនខ្ពស់ជាងកម្រិតធម្មតា និងមានផលល្អដល់សកម្មភាពលើគ្រែផងដែរ។
ការសិក្សាបានរកឃើញថាញ៉ាំអាហារហឹរ និងម្ទេស នឹងមានការរំញោចឲ្យមានការបញ្ចេញ អ័រម៉ូនអង់ដូហ្វីន (endorphins) ជាអ័រម៉ូនរីករាយ និងក៏ជួយដល់ចំណង់ផ្លូវភេទផងដែរ។
៥. ការ៉ុត
នៅពេលនិយាយដល់រឿងការ៉ុត គ្នាយើងពិតជាដឹងច្បាស់ហើយថាមានប្រយោជន៍បែបណាដល់សុខភាព។ ក្រៅពីសុខភាពទូទៅ ការ៉ុតនៅមានផលល្អដល់ការបង្កើនចំនួនមេជីវិតទៀតផង។ ការ៉ុតជាអាហារល្អជួយបង្កើនទាំងចំនួនមេជីវិត និងចលនារបស់មេជីវិតផងដែរ។
៦. ប៉េងប៉ោះ
ប៉េងប៉ោះមានអត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព មិនខុសពីបន្លែ ផ្លែឈឺផ្សេងទៀតនោះទេ។ ប៉េងប៉ោះមានផ្ទុកសារធាតុ lycopeneជួយបង្ការមហារីកក្រពេញប្រូស្តាត។
ប៉េងប៉ោះក៏ទំនងជាមានប្រយោជន៍ច្រើនដល់ការបង្កកំណើតរបស់បុរស និងបង្កើនគុណភាពមេជីវិតទៀតផង។ ក្រៅពីនេះ ប៉េងប៉ោះ ក៏ជួយដល់ចលនា និងរូបសាស្រ្តរបស់មេជីវិតដែរ។
[embed-health-tool-bmi]