backup og meta

វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង

វិធីសង្គ្រោះបឋម ពេលជួបករណីមានមនុស្សគាំងបេះដូង

ជំងឺ​គាំងបេះដូង ត្រូវ​ចាត់​ទុក​ជា​ឃាតក​ផ្លេក​បន្ទោរ អាច​ឆក់​យក​ជីវិត​យើង​គ្រប់​វិនាទី ហេតុ​នេះគ្នា​យើង សុទ្ធតែជួប​​ហេតុ​ការណ៍​គាំង​បេះដូង​កើត​ឡើង ឬ​ចំពោះ​នរណា​ម្នាក់ ដែល​ជា​ករណី​ត្រូវ​សង្គ្រោះ​បន្ទាន់ ដើម្បី​ជួយ​ជន​រងគ្រោះ​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់។ យ៉ាង​ណា​ ដើម្បី​សង្គ្រោះ​ករណី​គាំងបេះ​ដូង ត្រូវស្គាល់​ពី​រោគ​សញ្ញាគាំង​បេះ​ដូង ពិសេស​វិធី​សង្គ្រោះ​បឋម ដែល​មាន​រៀប​រាប់​ក្នុង​អត្ថបទ​នេះ​ជាមុន​សិន។

១- រោគ​សញ្ញា​មុន​គាំង​បេះដូង

រោគ​សញ្ញា​គាំង​បេះ​ដូង អាច​លេច​ចេញ​ឲ្យ​យើង​ដឹង​មុន ឬ​មិន​លេច​ចេញ​រោគ​សញ្ញា​អ្វី​ក៏​មាន​ ខណៈ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​បំផុត មាន​ដូចជា៖

– មាន​អារម្មណ៍ មិន​ស្រួល​ក្នុង​ទ្រូង រួម​មាន ​ណែនទ្រូង ឈឺ ដោយ​បញ្ហា​ទាំង​នេះ​ កើត​ឡើង និង​បាត់​ទៅ​វិញជា​ច្រើន​ដង ហើយ​រាល់​ដង កើត​ឡើង​ជា​ច្រើន​នាទី ទើប​បាត់​ទៅ​វិញ។

– មាន​អារម្មណ៍​មិន​ស្រួល ផ្នែក​ខាង​លើ​រាង​កាយ រួម​ជាមួយ​អាការៈ​ឈឺ​ខ្នង ថ្គាម ក ដៃ ស្មា​ខាង​ឆ្វេង និង​ធ្មេញ។ ពេល​ខ្លះ ក៏​មាន​ឈឺ​ទ្រូង​ផង​ដែរ។

– ដក​ដង្ហើម​មិន​ប្រក្រតី

– បែក​ញើស​ខ្លាំង

– ឈឺក្បាល

– ហត់​ខ្លាំង

– វិល​មុខ

– ក្អួត

– មិន​រំលាយ​អាហារ

– ក្រហាយ​ទ្រូង

– បាត់​បង់​ស្មារតី​ម្ដង​ម្កាល

ក្រៅ​ពី​នេះ ប្រសិន​បើ​​ធ្លាប់​ឈឺ​ទ្រូង​យូរ​ជាង ១៥​នាទី យើង​ងាយ​នឹង​កើត​​ជំងឺ​គាំង​បេះ​ដូង​ណាស់។

២- វិធី​សង្គ្រោះ​បឋម​ករណី​គាំង​បេះ​ដូង

– ត្រូវ​រក​ជំនួយ​សង្គ្រោះ​បន្ទាន់​ភ្លាម៖ បើ​​ឃើញ​មាន​ករណី ​ជំងឺ​ថប់​បារម្ភ សូម​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​បាន។ ករណី​មិន​អាច​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​មក​ទាន់​ពេល សូម​ដឹក​ជន​រងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត។ ​បើ​យើង​​ខ្លួន​ឯង ​ជា​ជន​រង​គ្រោះ ត្រូវ​ស្រែក​ហៅ​គេ​ឲ្យ​ជួយ​ភ្លាម មិន​ត្រូវ​បើក​បរ​ទៅ​ពេទ្យ​ដោយ​ខ្លួន​ឯង​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ងាយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន។

– ត្រូវ​រក​មើល​ថ្នាំ Aspirin​៖ ពេល​កំពុង​រង់​ចាំ​រថយន្ត​សង្គ្រោះ សូម​ឲ្យ​អ្នក​ជំងឺ​លេប​ថ្នាំ Aspirin ភ្លាម ដោយ​ទំពា​ថ្នាំ​ជាមុន​សិន ​ទើប​លេប​ចូល។ ត្រូវ​ប្រាកដ​ថា ជនរង​គ្រោះ ឬ​យើង​ដែល​កំពុង​គាំង​បេះ​ដូង មិន​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Aspirin។

– លេប​ថ្នាំ​តាម​វេជ្ជបញ្ជា៖ បើមាន​ជំងឺ​បេះ​ដូង ហើយ​ត្រូវ​លេប​ថ្នាំ​តាម​វេជ្ជ​បញ្ជា សូម​លេប​ថ្នាំ​នោះ​ភ្លាមៗ។ ត្រូវ​ចាំ​ថា មិន​ត្រូវ​លេប​ថ្នាំ​ផ្សេង​ទៀត ដែល​​អ្នក​ដទៃឲ្យ​​ឡើយ ទោះ​បី​ជា​គេ​មាន​បញ្ហា​ជំងឺ​បេះ​ដូង ​ដូចយើង​ក៏​ដោយ។

– អនុវត្ត​វិធី​សង្គ្រោះ CPR ភ្លាម៖ ​បើជនរង​គ្រោះ​បាត់​បង់​ស្មារតី ហើយយើង​​ធ្លាប់​រៀនរបៀប​សង្គ្រោះ​បន្ទាន់ CPR (ចលនាបេះដូង) សូម​ធ្វើ​វា​ភ្លាម។ តែបើ​មិន​ធ្លាប់រៀន​​ពីមុន​ទេ សូម​ទូរសព្ទ​​ទៅ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត ដើម្បី​ឲ្យ​គេ​ជួយ​ប្រាប់​របៀបសង្គ្រោះ​​ត្រឹម​ត្រូវ។ ជា​ទូទៅ គេ​នឹង​ប្រាប់​ឲ្យ​យើង​សង្កត់​ទ្រូង ៣ដង ត្រូវ​ផ្លុំ​ជំនួយ​ខ្យល់​ដង្ហើម​តាម​មាត់​ ២ដង។ ប៉ុន្តែ​ករណីបេះ​ដូង​គាំង​លែង​ដើរហើយ​នៅ ត្រូវ​សង្គ្រោះ​ដោយ​សង្កត់ទ្រូងមួយ​មុខ​ប៉ុណ្ណោះ ដោយរំលង​ចោល​វិធី​ជំនួយ​​ផ្លូវដង្ហើម។

អត្ថបទពាក់ព័ន្ធ៖

  • បើ​ក្មេង​លង់​ទឹក នេះជា​វិធី​សង្គ្រោះ​បឋម​ជួយ​បាន​ភ្លាមៗ
  • វិធីសង្គ្រោះ​បឋម បើកូនត្រូវឃ្មុំ​ ឬ​ឪម៉ាល់​ទិច

៣- ត្រូវ​ការ​ពារ​ជំងឺ​គាំង​បេះដូងដោយ​វិធី​ណា?

– ញ៉ាំអាហារ​សុខភាព​ជា​ប្រចាំ៖ កម្រិត​ការ​ញ៉ាំ​សាច់​ក្រហម ខ្លាញ់​ឆ្អែត អំបិល និង​ស្ករ។ ត្រូវ​បន្ថែម​បន្លែ ផ្លែ​ឈើ ផលិត​ផល​ពី​អង្ករ​សម្រូប និង​ខ្លាញ់​ត្រី ​ដែល​មាន​ជាតិ​ Omega 3 ក្នុង​របប​អាហារ​ឲ្យ​បាន​ច្រើន។

– ធ្វើ​ឲ្យ​ជីវិត​មាន​តុល្យភាព៖ ត្រូវ​ហាត់​ប្រាណ​ស្រាលៗ ដូច​ជា យ៉ូហ្កា ឬ​ដើរ​នៅ​មួយ​កន្លែង។ បញ្ចេញ​ភាព​តាន​តឹង​ក្នុង​ចិត្ត ឲ្យ​ច្រើន​តាម​​អាច​ធ្វើ​ទៅ​បាន និង​ព្យាយាម​កុំ​ឲ្យ​មានអារម្មណ៍​​តានតឹង​ក្នុង​ចិត្ត (ស្ត្រេស) ឬ​មាន​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ខ្លាំង។

– ឈប់​ផឹក​ស្រា​ និង​ជក់​បារី៖ ក្រៅ​ពី​ជំងឺ​បេះ​ដូង ទម្លាប់​អាក្រក់​​ប៉ះ​ពាល់​សុខភាព​ទាំង​នេះ ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ ដូច​ជា ទឹក​នោម​ផ្អែម លើស​ឈាម ឬ​ធាត់​លើស​ទម្ងន់ ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Heart Attack Treatment: First Aid Information for Heart Attack. http://www.webmd.com/first-aid/heart-attack-treatment Accessed March 01, 2017

Heart Attack: First Aid. http://www.mayoclinic.org/first-aid/first-aid-heart-attack/basics/art-20056679 Accessed March 01, 2017

Heart Attack Prevention Tips. http://www.webmd.com/a-to-z-guides/prevention-15/heart-healthy/understanding-heart-attack-prevention Accessed March 01, 2017

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ គឹម កាណែល


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម