ក្នុងចំណោមមនុស្ស១០០នាក់ មានមនុស្ស២-៥នាក់ហើយដែលអាចកើតជំងឺស្រឺត។ ប្រជាជននៅកម្ពុជាភាគច្រើនស្គាល់ជំងឺស្រឺត ជាជំងឺខ្យល់ព្រោះវាមានរោគសញ្ញាស្រដៀងគ្នា ប៉ុន្តែតែងលាយនឹងអារម្មណ៍ភ័យខ្លាចថា គាំងបេះដូង សន្លប់ ឬស្លាប់ជាដើម។
ផេកផ្លូវការរបស់មន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ជំងឺស្រឺតបណ្តាលមកពីខួរក្បាលដំណើរការមិនល្អ នាំឲ្យអ្នកជំងឺមានអាការៈដូចជា ឧស្សាហ៍ធ្វើទុក្ខ ពិបាកក្នុងខ្លួនមួយភ្លែតៗ ណែនទ្រូង ថប់ៗ ធេងធោង អស់ដៃអស់ជើង ចង់សន្លប់ជាដើម។ ជំងឺស្រឺតនេះ អាចកើតមានលើស្រ្តី២-៣ដងច្រើនជាងបុរស។ វាអាចនៅបន្តដល់រាប់ឆ្នាំ ឬមួយជីវិតបាន បើមិនព្យាបាល ព្រោះជំងឺស្រឺតច្រើនមានលក្ខណៈរ៉ាំរ៉ៃ។
អ្នកដែលមានជំងឺស្រឺតអាចពិបាកក្នុងការបំំពេញកិច្ចការប្រចាំថ្ងៃ មិនហ៊ានធ្វើអី ហើយអាចឈានដល់ទៅឃុំខ្លួននៅផ្ទះ និងទាមទារឲ្យមានមនុស្សនៅក្បែរ។ ក្នុងករណីខ្លះទៀត អ្នកជំងឺស្រឺតអស់សង្ឃឹមលែងចង់រស់ ឬចាប់ផ្តើមប្រើប្រាស់ថ្នាំងងុយគេង ផឹកស្រា ដែលនាំហានិភ័យដល់់សុខភាពកាន់តែធ្ងន់ធ្ងរ។
ជំងឺស្រឺតនេះ អាចព្យាបាលជាសះស្បើយក្នុងរយៈពេលពី៣-៦ខែ ក្រោមការព្យាបាលត្រឹមត្រូវ និងអាចបង្ការការលាប់ឡើងវិញរហូតយ៉ាងតិច១ឆ្នាំយ៉ាងមានប្រសិទ្ធភាព ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្រ្ត។
អត្ថបទពាក់ព័ន្ធ៖
- សញ្ញាគាំងបេះដូង ស្រីៗភាគច្រើនមិនសូវខ្វល់ តែគ្រោះថ្នាក់ធ្ងន់
- ខែក្ដៅ ចៀសវាងសន្លប់តាមផ្លូវ ត្រូវធ្វើបែបនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]