សម្រាប់អ្នកជំងឺលើសសម្ពាធឈាម មានហានិភ័យខ្លាំងចំពោះអាយុជីវិត ដូចនេះហើយត្រូវតែប្រុងប្រយ័ត្នគ្រប់ពេល ទាំងរបបអាហារ និងរបៀបរបបរស់នៅ។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ នឹងណែនាំរបបអាហារ និងការរស់នៅដែលសុវត្ថិភាពចំពោះអ្នកជំងឺលើសឈាម។
១- កុំញ៉ាំអាហារប្រៃ
អ្នកមានសម្ពាធឈាមខ្ពស់ ត្រូវតែកំណត់ការញ៉ាំអាហារ ដោយត្រូវប្រើអំបិលត្រឹមតែ ៦ ក្រាមក្នុងមួយថ្ងៃបានហើយ។ អំបិលមានផ្ទុកជាតិសូដ្យូមខ្ពស់ ធ្វើឲ្យមានផលអវិជ្ជមានដល់សម្ពាធឈាម ប្រសិនបើអ្នកប្រើច្រើនជាងនេះ។ មួយវិញទៀតអាហារផ្អាប់ក៏មិនគួរដែរ ព្រោះវាមានជាតិប្រៃខ្លាំង ដើម្បីរក្សាទុកបានយូរ និងមិនខូច។
២- កុំឲ្យឡើងទម្ងន់
បើមានជំងឺលើសសម្ពាធឈាមហើយ ដាច់ខាតត្រូវរក្សាទម្ងន់ឲ្យថេរ ព្រោះបើយើងឡើងមានផលអាក្រក់ដល់សម្ពាធឈាម និងបេះដូង។
៣- ញ៉ាំសាច់មានការកំណត់
បើញ៉ាំសាច់ច្រើនអាចប៉ះពាល់ដល់សម្ពាធឈាមបាន ព្រោះសាច់សត្វមួយចំនួនផ្ទុកខ្លាញ់មិនឆ្អែត ដូចនេះត្រីជាជម្រើសល្អបំផុតក្នុងរបបអាហារប្រចាំថ្ងៃ។
៤- ញ៉ាំបន្លែ
បន្លែដែលមានផ្ទុកសារធាតុប៉ូតាស្យូមច្រើន ធ្វើឲ្យសម្ពាធឈាមចុះទាប ដូចនេះហើយអ្នកជំងឺលើសសម្ពាធឈាមត្រូវញ៉ាំបន្លែ ដែលសម្បូរសារធាតុប៉ូតាស្យូមដូចជាដំឡូងបារាំង ប៉េងប៉ោះ ចេក សណ្ដែកក្រហម ផ្លែប៊័រ បន្លែបៃតងចាស់ ផ្សិត។
៥- គេងឲ្យបានគ្រប់គ្រាន់
អ្នកលើសសម្ពាធឈាមគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ ហើយរៀបចំខ្នើយកើយទាបល្មមត្រឹម និងកន្លែងគេងមានទន់ ទើបមិនឈឺចុកចាប់។
អត្ថបទពាក់ព័ន្ធ៖
- ជឿអត់ ផឹកទឹករ៉ែ ការពារជំងឺលើសឈាម?
- លើសឈាម និងជំងឺតម្រងនោម មានអីពាក់ព័ន្ធគ្នា?
- កែទម្លាប់សាមញ្ញទាំងនេះបាន អត់បាច់ភ័យលើសឈាម
- ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?
- នេះហើយជាមូលហេតុលើសឈាមទាំងក្មេង កុំចេះតែមិនអី!
- វាស់ឈាមតែ១ដង មិនប្រាកដថា មានជំងឺលើសឈាមនោះទេ!
- រឿងត្រូវប្រយ័ត្ន លើសឈាមពេលពពោះ ប្រឈមកើតជំងឺ២ប្រភេទ
- លើសឈាមតាំងពីអាយុ ៣០ឆ្នាំ ចាស់ទៅបញ្ហាខូចខួរក្បាលកាន់តែខ្ពស់
- លើសឈាមក្មេងក៏កើតដែរ ហើយជាជំងឺរ៉ាំរ៉ៃពេញមួយជីវិត ទាំងនេះជាវិធីការពារ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]