backup og meta

បើ​ច្រឡំលេប​ស្ករ​កៅស៊ូចូល​ពោះ តើអាច​​មាន​គ្រោះថ្នាក់​ឬអត់?

បើ​ច្រឡំលេប​ស្ករ​កៅស៊ូចូល​ពោះ តើអាច​​មាន​គ្រោះថ្នាក់​ឬអត់?

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាតតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ

រាល់​ថ្ងៃនេះ​ មាន​គ្នា​យើង​មិន​តិច​នាក់​ទេ​ ជ្រើស​រើស​​ការ​ទំពា​ស្ករ​កៅ​ស៊ូ​ដើម្បី​បំបាត់​ការ​អផ្សុក​មាត់ និង​ជួយ​ឲ្យ​ខ្យល់​ដង្ហើម​ល្អ បំបាត់​ក្លិន​មាត់ជាដើម​។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា ការ​លេប​ស្ករ​កៅស៊ូ​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចំពោះ​សុខភាព​បាន តើ​នេះ ជា​ការ​ពិត​ឬ ទេ? អត្ថបទ​ខាង​ក្រោម​នេះ​នឹង​ពន្យល់​ពី​ចម្ងល់​នេះ ឲ្យ​គ្នា​យើង​បាន​ដឹង​។

១- តើ​ស្ករកៅស៊ូជា​អ្វី?

ស្ករ​កៅស៊ូ គឺ​ធ្វើ​ឡើង​ដោយ​ជាតិ​កៅស៊ូទន់​ដើម្បី​ទំពា ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​លេប​នោះ​ទេ។ សារធាតុផ្សំ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ស្ករកៅ​ស៊ូ​រួម​មានជាតិ​កៅស៊ូ (Gum) Resin (ជាតិ​ជ័រ​ទឹក​ច្រើន​យក​ចេញ​ពី រុក្ខជាតិ) សារធាតុ​បំពេញ​បន្ថែម (ដូច​ជា​កាល់ស្យូម​កាបូណាត​ជាដើម) សារធាតុ​រក្សា​គុណភាព (Preservatives) សារធាតុ​ធ្វើ​ឲ្យ​ទន់ សារធាតុ​ផ្អែម និង​សារធាតុ​ផ្ដល់​ក្លិន។ រាល់​សារធាតុ​ផ្សំ​របស់​ស្ករ​កៅស៊ូ គឺ​ស្ថិត​ក្នុង​កម្រិត​ម្ហូប​អាហារ​ ហើយ​អាច​ឲ្យ​មនុស្ស​ញ៉ាំ​បានដោយ​មាន​សុវត្ថិភាព។

២- តើ​លេប​ស្ករ​កៅស៊ូ អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ឬទេ?

ទោះ​បី​ជា​ស្ករ​កៅស៊ូ​ធ្វើ​ឡើង​ដើម្បី​ត្រឹម​តែ​ទំពា ​និង​មិន​តម្រូវ​ឲ្យ​លេប​ក៏​ពិត​មែន ប៉ុន្តែ​វា​នឹង​មិន​បង្ក​គ្រោះ​ថ្នាក់​ទេ​បើ​ច្រឡំ​ជា​លេប​វា​នោះ។ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ថា​ការ​លេប​ស្ករ​កៅ​ស៊ូ​ចូល​ក្នុង​ពោះ វា​នឹង​ចំណាយ​ពេល​យ៉ាង​ហោច ៧​ឆ្នាំ ទើប​អាច​ធ្វើ​ឲ្យ​វា​រំលាយ​អស់ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មិន​ពិត​នោះ​ទេ។ ជា​ការ​ពិត​ដែល​ក្រពះ​យើង​មិន​អាច​រំលាយ​ស្ករ​កៅស៊ូ​បាន ប៉ុន្តែ​ស្ករ​កៅស៊ូ​ដែល​លេប​ចូល​នោះ ក៏​មិន​អាច​ស្ថិត​នៅ​ក្នុង​ពោះ​យូរ​ដែរ វា​នឹង​មាន​ចលនា​ដូច​អាហារ​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង ហើយ​នឹង​ចេញ​មក​ក្រៅ​តាម​លាមក។ ក្នុង​ករណី​កម្រ​ចំពោះ​ក្មេង​តូច ដែល​លេប​ចូល​ពោះ​ក្នុង​បរិមាណ​ស្ករ​កៅស៊ូ​ច្រើន ដែល​រួម​ជាមួយ​នឹង​បញ្ហា​ទល់​លាមក​ផង​នោះ គឺ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ស្ទះ​ពោះវៀន​បាន ដោយ​ហេតុ​នេះ​ហើយ​ទើប​ជា​មូល​ហេតុ​ដែល​ពុំគួរ​លេប​ស្ករ​កៅស៊ូចូល​ក្នុង​ពោះ ជា​ពិសេស​គឺ​ចំពោះ​ក្មេងៗ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/chewing-gum-good-or-bad#TOC_TITLE_HDR_6

https://www.mayoclinic.org/digestive-system/expert-answers/faq-20058446#:~:text=Although%20chewing%20gum%20is%20designed,body%20can’t%20digest%20it.

កំណែ​ប្រែបច្ចុប្បន្ន

02/10/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ការជ្រើសរើសបន្លែត្រីសាច់ និងរបៀបចម្អិនបបរខាប់គ្រប់គ្រឿង ឲ្យកូនញ៉ាំទៅមានសុខភាពល្អ

ទំពារស្ករកៅស៊ូពេលនេះ ជួយកម្ចាត់មេរោគក្នុងមាត់ និងបង្ការធ្មេញពុក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 02, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម