backup og meta

ម៉ាក់ប៉ាទើប​វះ​កាត់​បេះដូង ត្រូវដឹងពី​របៀប​មើល​ថែគាត់ផង

ម៉ាក់ប៉ាទើប​វះ​កាត់​បេះដូង ត្រូវដឹងពី​របៀប​មើល​ថែគាត់ផង

ភាព​សោកសៅ​ច្បាស់​ជា​ចៀស​មិន​ផុត​ទេ ពេលមនុស្ស​ជាទី​ស្រលាញ់ ឬ​សមាជិក​គ្រួសារ ម៉ាក់ប៉ា អ៊ំៗ យើងមាន​ជំងឺ​បេះដូង ត្រូវ​វះកាត់​នោះ អារម្មណ៍​នេះ​គ្រាន់​តែ​គិត​ក៏​ពិបាក​ចិត្ត​ដែរ។ យ៉ាង​ណា គ្នា​យើង​ត្រូវ​ចាំ​ថា អ្វី​បម្រុង​កើត​គង់​តែ​កើត អ្វី​ចាំ​បាច់ ​គួរ​ត្រៀម​ខ្លួន​បែប​ណា​​ជួយ​ពួក​គាត់​ក្រោយ​វះ​កាត់។ “Hello គ្រូពេទ្យ” ថ្ងៃនេះ នឹង​ប្រាប់​វិធីសាស្ត្រ​ពិសេស​មួយ​ចំនួន​មើល​ថែ​មនុស្ស​ជាទី​ស្រលាញ់ ​ជួយ​ឲ្យ​មាន​សុខភាព​ល្អ និង​បន្ត​ជីវិត​ដោយ​សប្បាយ​រីករាយ។

១- ជួយការងារប្រចាំថ្ងៃ

គ្នា​យើង និង​សមាជិក​គ្រួសារ​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​ការងារ​ធ្វើ​ផ្ទាល់​ខ្លួន​ត្រូវ​ធ្វើ​ជា​ប្រចាំ ដោយ​ឡែក​សម្រាប់​គ្នា​យើង​មាន​ជំងឺ ​អាច​ធ្វើ​ការងារ​ដោយ​ខ្លួន​ឯង​ត្រឹម​មួយផ្នែក​ប៉ុណ្ណោះ ​មួយ​ផ្នែក​ទៀត ​ច្បាស់​ណាស់​ត្រូវការ​ពឹង​ពាក់អ្នក​ផ្សេង ​​ទោះតិច​ក្តី​ច្រើន​ក្តី។ ហើយ​ការងារ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន យើង​គួរ​ធ្វើ​ជំនួស​ប្រពន្ធ ម៉ាក់ប៉ា បងប្អូន ទើប​វះកាត់​បេះដូង​រួច មាន​ដូច​ជា៖

– សម្អាត​ផ្ទះ

– រៀប​ចំថ្នាំ​​

– វាស់​សីតុណ្ហ​ភាព

– ទៅទិញ​ម្ហូប​ ធ្វើ​ម្ហូប

– ជួយ​ជូន​ឡើង​ជណ្តើរ

– តាម​ដាន​សា្ថន​ភាព​ជំងឺ

– បើកបរ​ជូន​ទៅ​ណា​ទៅ​ណី។

ថែទាំមនុស្សចាស់

២- ជួយលើកទឹកចិត្ត

កម្លាំង​ចិត្ត ជា​កត្តា​សំខាន់​បំផុត ​បំផុស​ឲ្យ​យើង​ចេះ​តស៊ូ ពុះពារ​ឧបសគ្គ អំឡុង​ពេល​នេះ ​យើង​ជា​មនុស្ស​ក្បែរ​ខ្លួន​សំខាន់​បំផុត​ក្នុង​គ្រួសារ អ្វី​យើង​គួរ​ធ្វើ​រួម​មាន៖

– លើក​ទឹក​ចិត្ត​មនុស្ស​ជា​ទី​ស្រលាញ់ ម៉ាក់ប៉ា បងប្អូន មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​បន្តិច​ម្តងៗ។

– លើក​ទឹក​ចិត្ត និង​ជួយ (បើចាំបាច់) តឿន​ឲ្យ​​​ហាត់​ប្រាណ​ស្រាលៗ​ ដូច​ជា ​ការងារ​ក្នុង​ផ្ទះ​តិចតួច​ ជាដើម។ បែប​នេះ​ធ្វើ​ឲ្យ​ទាំងអស់​គ្នា​មាន​អារម្មណ៍​ល្អ​ ទាំង​ផ្លូវកាយ ​និង​ផ្លូវ​ចិត្ត។ បើ​បារម្ភ​ថា​ការងារ​នោះ​ធ្ងន់​ពេក ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​​សិន។

– ជូន​ទៅ​ពេទ្យ ​អង្គុយ​ជិត ​កត់​ចំណុច​សំខាន់​ដែល​គ្រូពេទ្យ​និយាយ។ បែប​នេះ មនុស្ស​ជាទី​ស្រលាញ់​របស់​យើង នឹងគ្មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ឯកា ​អំឡុង​ពេល​ថែទាំ​សុខភាព​នោះ​ឡើយ។

៣- ថែខ្លួន

ចង់​ជួយ​នរណា​ម្នាក់​បាន ដរាប​ណា​យើង​អាច​ជួយ​ខ្លួន​ឯង​ជា​មុន។ រឿង​នេះ​ដូច​គ្នា ការងារ​មើល​ថែ​អ្នក​ជំងឺ​បេះដូង អាច​ប៉ះពាល់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត អ៊ីចឹង​យើង​ខ្លួន​ឯងត្រូវ​មាន​សុខភាព​ល្អ​ជាមុន ​ទើប​អាច​មើល​ថែទាំ​មនុស្ស​ជាទី​ស្រលាញ់​កាន់​តែ​ល្អ។ ខាង​ក្រោម​នេះ​ជាអ្វី​យើង​គួរធ្វើ​សម្រាប់​ខ្លួន​ឯង៖

– ចេះ​ស្វែង​រក​ជំនួយ​ កុំ​ទូល​ទំនួលខុស​ត្រូវ​តែ​ម្នាក់​ឯង ព្រោះ​នៅ​មាន​សាច់ញាតិ​បង​ប្អូន​ផ្សេងទៀត អាច​ជួយ​រំលែក​ការងារ​បាន ឬ​អាច​សុំ​ជំនួយ​ពី​គិលានុបដ្ឋាយិកាក៏​បាន។

– មាន​ពេល​លំហែកាយ ព្រោះ​ការងារ​នេះ​អាច​ធ្វើ​ឲ្យ​យើង​ស្ត្រេស​ខ្លាំង ​ឆ្លៀត​ពេល​ខ្លះ​ទៅ​ធ្វើ​រឿង​យើង​ចូលចិត្ត​ក៏​បាន។

– រក​ជំនួយ​ផ្លូវ​ចិត្ត ពេល​ណា​យើង​កំពុង​ប្រឈម​​អារម្មណ៍​តាន​តឹង។ ព្រោះ​ថា មើល​ថែ​អ្នក​ជំងឺ​បេះដូង គឺ​ធ្វើ​ឲ្យ​អារម្មណ៍​យើង​កាន់​តែ​តាន​តឹង បើ​ដឹង​ថា​ខ្លួន​យើង​មាន​បញ្ហា សូម​ទៅ​និយាយ​ជាមួយ​ក្រុម​គ្រួសារ​ ឬ​គ្រូពេទ្យ​ឯកទេស​ផ្លូវ​ចិត្តឲ្យ​បាន​ឆាប់​រហ័ស។

និយាយ​​រួម​​ទើប​តែ​វះកាត់​បេះដូង​ ពិត​ជា​ត្រូវ​ការ​ជំនួយ​ពី​គ្រួសារ​ជា​ខ្លាំង អ៊ីចឹង​សមាជិក​គ្រួសារ​ក៏​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ណែនាំ​ពី​របៀប​មើល​ថែ​​ឲ្យ​បាន​ត្រឹមត្រូវ។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Caregiving After Surgery for Heart Failure. http://www.webmd.com/heart-disease/heart-failure/aiding-in-recovery#1. Accessed January 20, 2017.

Caring for Someone After Heart Surgery. http://www.heart.org/HEARTORG/Caregiver/Resources/CaringforSomeoneAfterHeartSurgery/Caring-for-Someone-After-Heart-Surgery_UCM_301857_Article.jsp. Accessed January 20, 2017.

កំណែ​ប្រែបច្ចុប្បន្ន

23/02/2021

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

បើក្មេងកើតមហារីក នឹងប្រឈមបញ្ហាបេះដូង ខ្ពស់រហូត ៣ដង

សង្កេតផង! បើទារកបែកញើសពេលធ្វើសកម្មភាពអស់នេះ អាចមានបញ្ហាបេះដូងពីកំណើត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Feb 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម