ហាត់យ៉ូហ្គា ហាត់អាវង់ដី ឬហាត់លើកដុំដែក អាចជាឧបសគ្គខ្លាំងពិបាកជម្នះសម្រាប់អ្នកខ្ជិលហាត់ប្រាណ ឬអសកម្មនៅក្នុងជីវភាពប្រចាំថ្ងៃ។ តែអ្នកជំនាញផ្នែកតន្រ្តី និងសុខភាព បានណែនាំថា តន្ត្រីនៅតែជាចំណែកមួយមានប្រសិទ្ធភាពសម្រាប់ការហាត់ប្រាណឲ្យបានសម្រេចតាមគោលដៅ។
លោកវេជ្ជបណ្ឌិត Matthew Stork អ្នកជំនាញវិទ្យាសាស្រ្តលំហាត់ប្រាណ និងសុខភាពនៃសាកលវិទ្យាល័យ British Columbia នៃប្រទេសកាណាដា បាននិយាយថា លំហាត់ប្រាណបែបខ្លាំងៗដូចដែលបានលើកឡើងខាងលើ មូលហេតុចម្បងដែលធ្វើឲ្យមនុស្សជាច្រើនខ្ជិលនឹងហាត់នោះ គឺវាពុំមានលក្ខណៈ ឬបរិយាកាសមួយធ្វើឲ្យអ្នកទាំងនោះរីករាយ ឬចូលចិត្ត ទើបលទ្ធផលអ្នកខ្ជិលហាត់ប្រាណមានច្រើនបែបនេះ។
យ៉ាងណាមិញ ចម្លើយឆ្លើយតបសម្រាប់អ្នកចង់បានរាងស្អាត តែខ្ជិលហាត់ប្រាណនោះ គឺតន្រ្តី។ តាមក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកវេជ្ជបណ្ឌិតខាងលើ បានឲ្យដឹងថា តន្ត្រីបានធ្វើឲ្យបញ្ហាលំហាត់ប្រាណខ្លាំងៗ ងាយស្រួលជាងមុន ពោលគឺវាធ្វើឲ្យអារម្មណ៍អ្នកហាត់ប្រាណបានក្លៀវក្លា ជំរុញទឹកចិត្តអ្នកហាត់ប្រាណឲ្យហាត់តាមគោលដៅរបស់ខ្លួនបានល្អប្រសើរ។
ក្រុមអ្នកស្រាវជ្រាវដែលបានសិក្សាលើអ្នកស្ម័គ្រចិត្តប្រមាណ ២៤ នាក់ តាមរយៈការកត់សម្គាល់លើទម្លាប់ហាត់ប្រាណ និងការសម្រាករបស់ពួកគេ។ របាយការណ៍តាមដានគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកស្តាប់តន្រ្តីពេលហាត់ប្រាណ លទ្ធផលលំហាត់ប្រាណរបស់ពួកគេ គឺកើនឡើងខ្លាំង អត្រាចង្វាក់បេះដូងលោតល្អជាងមុន ថែមទាំងឈានដល់កម្រិតក្លៀវក្លាល្អទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ចំណាយ ២០នាទី ជាមួយធម្មជាតិ ជួយបន្ថយបញ្ហាស្ត្រេសយ៉ាងល្អ
- ស្ត្រេស អាចប៉ះពាល់ជីវិតស្នេហាក្នុងរូបភាពណាខ្លះ?
- ពិតទេ! តន្រ្តីជួយឱ្យលំហាត់ប្រាណកើនប្រសិទ្ធភាព?
អ្នកស្រាវជ្រាវបានណែនាំទៅលើតន្រ្តីមួយចំនួនដែលអ្នកហាត់ប្រាណ ព្រមទាំងអ្នកខ្ជិលហាត់ប្រាណគួរស្តាប់ ដាស់អារម្មណ៍ឲ្យហាត់ប្រាណបានល្អនោះគឺ តន្ត្រីដែលមានចង្វាក់កម្រិត ១៣៥ Beat/១នាទី (135 BPM) តួយ៉ាងដូចជាបទ Let’s Go ដោយ Calvin Harris បទ Bleed It Out ដោយ Linkin Park ឬបទ Can’t Hold Us ដោយ Macklemore និង Ryan Lewis ជាដើម។
[embed-health-tool-heart-rate]