ការទំពារស្ករកៅស៊ូ នៅក្រោយពេលបាយ អាចជួយបង្ការធ្មេញឱ្យចៀសឆ្ងាយពីអាការៈ ពុក ឬឆាប់ខូចបាន នេះបើតាមការស្រាវជ្រាវវិទ្យាសាស្រ្ត។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលលើករណីសិក្សាជាច្រើន ឃើញថា ការញ៉ាំទំពារស្ករកៅស៊ូ ពិតជាអាចកាត់បន្ថយហានិភ័យធ្មេញពុកបាន២៨ភាគរយ នេះបើធៀប នឹងអ្នកពុំដែលញ៉ាំស្ករកៅស៊ូសោះ។
នៅក្នុងស្ករកៅស៊ូ មានផ្ទុកសារធាតុប្រឆាំងបាក់តេរី ពីរសំខាន់គឺ Xylitol និងSorbitol ហើយវាក៏ជួយជម្រុញឱ្យប្រព័ន្ធស៊ាំក្នុងរាងកាយបង្កើនប្រូតេអ៊ីនទៅសម្អាតបាក់តេរីចេញពីក្នុងមាត់ផងដែរ។ បន្ថែមពីនោះ ស្ករកៅស៊ូ បង្កឱ្យចេញទឹកមាត់ច្រើន ជួយឱ្យលាងសម្អាតជាតិអាស៊ីដ(កើតពីសំណល់អាហារយើងបរិភោគ) ក្នុងមាត់ចេញតាមធម្មជាតិ ដែលជាធម្មតាជាតិអាស៊ីដទាំងនោះនៅជាប់ក្នុងមាត់ និងធ្មេញរយៈពេល២០នាទី។
អត្ថបទពាក់ព័ន្ធ៖
- ចាប់ផ្ដើមថែធ្មេញ កុំចាំទាល់ឈឺ ដកចោល ដាក់ថ្មីទើបស្ដាយក្រោយ
- ទម្លាប់អាក្រក់ ១៥នេះ បំផ្លាញធ្មេញមិនដឹងខ្លួន
តែយ៉ាងណាមិញ ក្រៅពីលទ្ធផលវិជ្ជមានខាងលើនេះ ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញដែរថា ប្រភេទស្ករកៅស៊ូ ដែលមានរសជាតិផ្លែឈើ ឬជាតិស្ករច្រើន ក៏អាចបង្កជាបញ្ហាដល់កាចាធ្មេញ។ ដូច្នេះ ក្រុមការងារស្រាវជ្រាវនៃ សាកលវិទ្យាល័យ King’s College នៃក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដែលបានចុះស្រាវជ្រាវពីករណីសិក្សាខាងលើក៏បានណែនាំ ឱ្យជ្រើសប្រភេទស្ករកៅស៊ូណាដែលមានពុំមានជាតិស្ករ (sugar-free) ឬមានតិចតួច៕
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-heart-rate]