backup og meta

ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន

ផឹកទឹកគ្រប់គ្រាន់ រាងកាយទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន

គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​យើង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ហើយ​សូម្បីតែ​ក្រោក​ពី​ដេក​ភ្លាម ក៏​ត្រូវ​ផឹក​ទឹក​ភ្លែត​ដែរ។ តើ​ការ​ផឹក​ច្រើន​សូម្បី​តែ​ក្រោក​ពី​ដេក​ តើមាន​ប្រយោជន៍​យ៉ាង​ណា​ខ្លះ​ចំពោះ​រាងកាយ និង​សុខភាព​យើង​? លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ការ​ផឹក​ទឹក​ច្រើន​ពិតជា​ល្អ​សម្រាប់​សុខភាព សម្រស់ និង​អារម្មណ៍​ស្រស់​ស្រាយទៀត​ផង។

១- ទឹក​អាច​ជួយ​ធ្វើឲ្យ​ស្បែក​ស្រស់​ថ្លា ភ្លឺ​រលោង មាន​ជាតិ​សំណើម គ្មាន​ស្នាម​អុជ​​ខ្មៅ មិន​​​​​​ឆាប់​​ចាស់​ និង​លាង​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​រាងកាយ។

២- ទឹក​ជា​សារធាតុ​រាវ​ល្អ​ដែល​ជួយ​ចិញ្ចឹម​កោសិកា និង​ជួយ​ទ្រទ្រង់​រាងកាយ​ឲ្យ​បាន​រឹងមាំ​ល្អ ព្រម​ទាំង​មាន​សកម្មភាព​រស់រវើក។

៣- ទឹក​ក៏​អាច​ជួយ​ថែរក្សា​តុល្យភាព​សារធាតុរ៉ែ​មួយ​ចំនួន​នៅ​ក្នុង​រាងកាយ​យើង​ដូចជា​អេលីតត្រូលីត(សូដ្យូម ក្លរីត ប៉ូតាស្យូម) ជាដើម។

៤- គ្រាន់តែ​ផឹក​ទឹក​អាច​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​ពោះ​វៀន ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​ដំណើរការ​ល្អ។

របបអាហារ

៥- ជួយ​ពង្រាវ​ឈាម ដូចនេះ​ហើយ​បាន​ជា​មុន​ពេល​បូម​ឈាម ពេទ្យ​តម្រូវ​ឲ្យ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​កុំឲ្យ​ឈាម​ខាប់ ហើយ​ឈាម​រត់​បាន​ស្រួល។

៦- ទឹក​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ ព្រមទាំងជំនួយ​ដល់​ខួរ​ក្បាល​ឲ្យ​មាន​ដំណើរ​ការ​បាន​ឆាប់​រហ័ស និង​ចងចាំ​បាន​ល្អ មិន​ងាយ​ភ្លេចភ្លាំង។

៧- ទឹក​ជួយ​ទ្រទ្រង់​​សន្លាក់ និង​ឆ្អឹង បើ​យើង​ផឹក​ទឹក​បាន​គ្រប់គ្រាន់​អាច​ការ​ពារ​មិន​ឲ្យ​​ឈឺ​​​ឆ្អឹងឆ្អែង​ពេល​អង្គុយ​យូរ ឬ​ពេល​ឱន​ងើប​ចុះ​ឡើង ព្រម​ទាំង​ជួយ​បង្កើន​សាច់ដុំ​ឲ្យ​មាន​ភាព​រឹងមាំ។

៨- មិន​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​បំពង់ក និង​ពង​បែក​ក្នុង​មាត់។

៩- ក្រោក​ពី​គេង​ភ្លាម ផឹក​ទឹក​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ ស្រូប​យក​​ជាតិ​ពុល​និង​​​ជាតិ​គីមី​នៅ​ក្នុង​អាហារ។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ទៀត​ថា ក្នុង​មួយ​ថ្ងៃ​គួរតែ​ផឹកទឹក​យ៉ាង​តិចណាស់ ២ លីត្រ ឬ​យ៉ាងហោចណាស់ ១២ កែវ ដើម្បី​បំបាត់​ការ​ស្រេក​ និង​ផ្គត់ផ្គង់​រាងកាយ ហើយ​គួរតែផឹកទឹកសឲ្យបាន​ច្រើនជាង​ភេសជ្ជៈផ្អែម​ដទៃ​ ជាពិសេស​ពេល​រដូវ​ក្ដៅ​ត្រូវផឹកទឹកកាន់តែច្រើន ទើប​អាច​ទប់ទល់នឹងអាកាសធាតុបាន។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/02/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Feb 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម