ការសិក្សាស្រាវជ្រាវបានបង្ហាញថាភេទក៏មានការជះឥទ្ធិពលខ្លាំងទៅលើរបៀបដែលឱសថធ្វើមេតាបូលីសដែរ ដែលនេះអាចបញ្ជាក់បានពីកម្លាំងប្រសិទ្ធភាពនិងផលរំខានរបស់ឱសថ។
ការប៉ះពាល់របស់ឱសថលើស្ត្រី
ក្រៅពីទម្ងន់ កត្តាជីវសាស្ត្រផ្សេងទៀតដែលទាក់ទងនឹងស្ត្រីភេទក៏អាចជះឥទ្ធិពលពីរបៀបដែលរាងកាយធ្វើមេតាបូលីសលើឱសថខ្លះៗ។ មួយក្នុងចំណោមនោះគឺមានលើសសារធាតុខ្លាញ់។ ដោយសារតែស្ត្រីមានសារធាតុខ្លាញ់ច្រើនជាងបុរស នោះថ្នាំរំលាយជាតិខ្លាញ់នឹងធ្វើការបែងចែកខុសគ្នាលើស្ត្រី។ ថ្នាំរំលាយជាតិខ្លាញ់រួមមានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ តថ្នាំប្រឆាំងការព្រួយបារម្ភ និងថ្នាំប្រឆាំងជំងឺឆ្កួត។
ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់ប្រាកដពីមូលហេតុ តែរឿងនេះត្រូវបានសង្កេតឃើញថាថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងរោគចិត្តមានប្រសិទ្ធភាពខ្ពស់លើស្ត្រី។ ប៉ុន្តែស្រ្តីក៏នៅតែរងគ្រោះពីផលរំខានពីថ្នាំប្រឆាំងការបាក់ទឹកចិត្តដូចជាកាត់បន្ថយចំណង់ផ្លូវភេទជាដើម។ ចំណែកបុរសវិញអាចប្រើថ្នាំViagraដើម្បីបង្កើនចំណង់ផ្លូវភេទ ទប់ទល់នឹងផលរំខានតែស្រ្តីវិញគ្មានជម្រើសនោះឡើយ។
ម្យ៉ាងវិញទៀត ក៏មានការទាក់ទងទៅនឹងផ្លូវរំលាយអាហាររបស់ស្ត្រីដែរ។ ស្ត្រីទូទៅផ្លូវរំលាយអាហាររបស់ស្រ្តីមានការផលិតអាស៊ីដក្រពះតិចជាងបុរស។ ជាលទ្ធផលស្រ្តីធ្វើការរំលាយអាហារយឺតយ៉ាវបើធៀបទៅនឹងបុរស។នៅពេលដែលការប្រើប្រាស់ថ្នាំដែលទាមទារការស្រូបយកជាតិអាស៊ីដ(ឧទាហរណ៍ថ្នាំប្រឆាំងរោគផ្សិតketoconazole)គឺមានប្រសិទ្ធភាពតិចតួច។ លើសពីនេះនៅពេលដែលស្ត្រីត្រូវប្រើថ្នាំសម្រាប់ការស្រូបយកដោយពោះទទេគឺត្រូវរងចាំរយៈពេលវែងក្រោយអាហារចុងក្រោយរបស់ខ្លួន។
អត្ថបទគួរអាន៖
- ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ
- លើសសម្ពាធឈាម និងសម្ពាធឈាមឡើងខ្ពស់ ដូចគ្នាអត់?
- អាហារពិសេសទាំងនេះ អាចបញ្ចុះជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព
របៀបអ័រម៉ូនអឺស្ត្រូហ្សែនជះឥទ្ធិពលលើសកម្មភាពឱសថ
សកម្មភាពរបស់ឱសថក៏ត្រូវបានប៉ះពាល់ដោយសារអ័រម៉ូនផងដែរ។ អំឡុងពេលមានរដូវនិងអស់រដូវកម្រិតអ័រម៉ូនរបស់ស្ត្រីមានការឡើងចុះ ដែល អ័រម៉ូនអឺស្រ្តូហ្សែនអាចទៅបង្អាក់ផ្លូវនៃការធ្វើការរបស់ថ្លើម។ប្រសិនបើថ្លើមមិនអាចធ្វើការបានគ្រប់គ្រាន់នោះទេកំហាប់របស់ថ្នាំនៅក្នុងឈាមកើនឡើងទោះបីជាថ្នាំបានប្រើប្រាស់ក្នុងកម្រិតដូសមានសុវត្ថិភាពក៏ដោយ។ ភាពដូចគ្នាខាងលើនេះក៏ប្រព្រឹត្តទៅលើថ្នាំដែលធ្វើការច្រោះដោយតម្រងនោមផងដែរ។ ការស្រាវជ្រាវបង្ហាញថារាងកាយស្រ្តីកម្ចាត់ចោលនូវថ្នាំមហារីក metrotrexate ពី១៣ទៅ១៧% យឺតជាងរាងកាយបុរស។
ថ្នាំបេះដូងនិងមនុស្សស្រី
ថ្នាំប្រើសម្រាប់ព្យាបាលជំងឺបេះដូងធ្វើការផ្សេងគ្នាក្នុងរាងកាយស្រ្តី។ ថ្នាំអាស្ពីរីនក្នុងកម្រិតដូសទាបគឺមិនជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងលើស្ត្រីទេ ដោយសារតែមានឱកាសខ្ពស់ក្នុងការហូរឈាម។ ម្យ៉ាងទៀតស្រ្តីដែលប្រើថ្នាំ beta-blockers គឺមានហានិភ័យខ្ពស់ដែលអាចចូលមន្ទីរពេទ្យជាលើកទីពីរ។ ស្រ្តីត្រូវបានណែនាំឲ្យប្រើថ្នាំពង្រាវឈាម wafarin ក្នុងកម្រិតដូសទាប។ ជាពិសេសយោងតាមវេជ្ជបណ្ឌិតក្នុងគ្រួសារអាម៉េរិកាំង ស្ត្រីម្នាក់ត្រូវការថ្នាំ wafarin ២,៥ទៅ៤,៥តិចជាងបុរសក្នុងមួយសប្ដាហ៍។
អត្ថបទគួរអាន៖
- ដើម្បីសុខភាពល្អ កុំប្រើគ្រឿងផ្សំទាំងនេះច្រើនពេកក្នុងម្ហូបអាហារ
- ដឹងហេតុផលនេះ លែងចង់ញ៉ាំអាហារអាំង-ចៀន មានជាប់កម្ទេចខ្លោចៗទៀតហើយ
ថ្នាំបំបាត់ការឈឺចាប់និងថ្នាំងងុយគេង
ថ្នាំបំបាត់ការឈឺចាប់មានផលរំខានផ្សេងគ្នាក្នុងចំណោមភេទទាំងពីរ។ ការសិក្សាឆ្នាំ២០០២បានរកឃើញទំនាក់ទំនងរួមរវាងការប្រើប្រាស់ថ្នាំ acetaminophen និងថ្នាំប្រឆាំងការរលាក non-steroidal លើស្ត្រីនិងការកើនឡើងហានិភ័យនៃជំងឺលើសសម្ពាធឈាម។ អ្នកដែលប្រើថ្នាំ NSAIDs ច្រើនជាង២២ថ្ងៃក្នុងមួយខែគឺរងគ្រោះដោយសារការកើនឡើងហានិភ័យ៨៦% នៃជំងឺលើសសម្ពាធឈាមចំណែកឯអ្នកប្រើថ្នាំ acetaminophen វិញគឺងាយនឹងកើតជំងឺលើសសម្ពាធឈាមគុណនឹងពីរ។
ស្ត្រីក៏មានការពិបាកក្នុងការកម្ចាត់ចេញនូវថ្នាំងងុយគេងដែរ។ វាការណ៍នេះត្រូវបានបញ្ជាក់ថាស្ត្រីមានការពិបាកខ្លាំងក្នុងការបើកបរក្រោយការប្រើថ្នាំងងុយគេងទោះប្រើពេលប្រហែល២៤ម៉ោងហើយក៏ដោយ ដែលនេះដោយសារការធ្វើមេតាបូលីសយឺត។ ក្នុងឆ្នាំ២០១៣ FDA អាមេរិក បានណែនាំឲ្យស្ត្រីគួរតែប្រើកម្រិតដូសពាក់កណ្ដាលនៃថ្នាំងងុយគេង Ambien ដែលបុរសតែងប្រើ។
អត្ថបទគួរអាន៖
- ស្រីៗកំពុងពពោះ ប្រើថ្នាំពេទ្យ ប៉ះពាល់កូនក្នុងផ្ទៃអត់?
- គេងអត់លក់ពេលពពោះ ប្រើថ្នាំងងុយគេង ប៉ះពាល់អត់?
- ពិបាកគេងលក់ សាកវិធីសាមញ្ញនេះ អាចបានផល
- ស្រីៗមានបញ្ហាបែបនេះពេលគេង អាចប្រឈមជំងឺមហារីក
ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]