ជំងឺសាច់ដុំបេះដូង កើតឡើងដោយសារបញ្ហាសុខភាពទាំងនេះ
ជំងឺសាច់ដុំបេះដូងធ្វើឱ្យបេះដូងឡើងរឹង រីក ឬក្រាស់ និងអាចបណ្តាលឱ្យមានស្លាកស្នាម។ ជាលទ្ធផលបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ដើម្បីចែកចាយទៅសរីរាង្គក្នុងរាងកាយទាំងមូលបាន។ តើមានកត្តាអ្វីខ្លះបង្កឱ្យមានជំងឺសាច់ដុំបេះដូង? បញ្ហាសុខភាព ឬទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចបណ្តាលឱ្យកើតជំងឺសាច់ដុំបេះដូងរួមមាន៖ ជំងឺលើសឈាមរុំារ៉ៃ ការខូចជាលិកាបេះដូងដោយសារគាំងបេះដូង បេះដូងលោតលឿនយូរខែយូរឆ្នាំ មានបញ្ហាប្រឹសបេះដូង ឆ្លងជំងឺកូវីដ-១៩ ការឆ្លងរោគមួយចំនួន ជាពិសេសជំងឺដែលបណ្តាលឱ្យរលាកបេះដូង ជំងឺមេតាប៉ូលីស ដូចជាធាត់លើសទម្ងន់ ជំងឺក្រពេញទីរ៉ូអ៊ីត ឬជំងឺទឹកនោមផ្អែម កង្វះវីតាមីន ឬសារធាតុរ៉ែសំខាន់ៗនៅក្នុងរបបអាហារ ដូចជា thiamin (វីតាមីន B-1) ផលវិបាកនៃការមានផ្ទៃពោះ ការកកជាតិដែកនៅក្នុងសាច់ដុំបេះដូង (hemochromatosis) ការដុះដុំសាច់តូចៗនៃកោសិការលាក (granulomas) នៅក្នុងផ្នែកណាមួយនៃរាងកាយ រួមទាំងបេះដូង និងសួត ការកកប្រូតេអ៊ីននៅក្នុងសរីរាង្គ (amyloidosis) ជំងឺជាលិកាភ្ជាប់ ការញុំាគ្រឿងស្រវឹងច្រើនអស់រយៈពេលច្រើនឆ្នាំ ការប្រើកូកាអ៊ីន អំហ្វេតាមីន ឬថ្នាំអ័រម៉ូនស្តេរ៉ូអ៊ីត ការព្យាបាលមហារីកដោយប្រើថ្នាំ ឬដោយកាំរស្មី ចង់គណនា BMI ចុចទីនេះ! ជំងឺសាច់ដុំបេះដូងប្រហែលជាមិនមានអាការៈ ឬរោគសញ្ញាទេនៅដំណាក់កាលដំបូង ប៉ុន្តែនៅពេលដែលស្ថានភាពជំងឺវិវឌ្ឍធ្ងន់ធ្ងរ វាបង្ហាញអាការៈ ឬរោគសញ្ញាដូចខាងក្រោម៖ ណែនទ្រូង ហើមជើង កជើង និងប្រអប់ជើង ហើមពោះដោយសារការប្រមូលផ្តុំសារធាតុរាវ ក្អកពេលគេង ពិបាកគេងផ្ងារ អស់កម្លាំង បេះដូងលោតញាប់ វិលមុខ ធេងធោង និងសន្លប់ យើងអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺសាច់ដុំបេះដូង និងជំងឺបេះដូងផ្សេងទៀតដោយ៖ កម្រិតការញុំាគ្រឿងស្រវឹង កុំជក់បារី ឬកុំប្រើគ្រឿងញៀន គ្រប់គ្រងសម្ពាធឈាម កម្រិតកូលេស្តេរ៉ូល និងជំងឺទឹកនោមផ្អែម ញុំាអាហារដែលល្អចំពោះសុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ គេងឱ្យបានគ្រប់គ្រាន់ កាត់បន្ថយភាពតានតឹង ពិនិត្យសុខភាពបេះដូងជាប្រចាំ ជំងឺសាច់ដុំបេះដូងមិនអាចព្យាបាលឱ្យជាទេ ប៉ុន្តែការព្យាបាលអាចគ្រប់គ្រងស្ថានភាព ឬបន្ថយការវិវដ្ដរបស់ជំងឺបាន។