ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អេកូបេះដូងគឺជាវិធីដែលប្រើឧបករណ៍ផ្លាស់ប្ដូរអេកូទៅជារូបភាពដែលជួយគ្រូពេទ្យរករោគវិនិច្ឆ័យបានស្រួល។ ដំបូងឧបករណ៍នេះ គេហៅថាជាឧបករណ៍បញ្ចូនសញ្ញាដែលបញ្ជូនរលកសំឡេងខ្ពស់ទៅកាន់ផ្នែកខុសៗគ្នានៃបេះដូង បន្ទាប់មកចាប់យកអេកូនៃរលកសម្លេងទាំងនេះ។ ទីបញ្ចប់អេកូទាំងនេះត្រូវបានប្ដូរទៅជារូបភាពនៃបេះដូងតាមកញ្ចក់វីដេអូ។
អេកូបេះដូងមាន៤ប្រភេទខុសៗគ្នាមានដូចជា អេកូឆ្លុះទ្រូង (TTE) អេកូពេលកំពុងហាត់ប្រាណ អេកូ doppler អេកូឆ្លុះបេះដូងកាត់តាមបំពង់អាហារ (TEE)។
បើប្រៀបធៀបជាមួយអេកូ TTE វិញ អេកូ TEE ផ្តល់រូបភាពបេះដូងបានច្បាស់ជាងព្រោះក្នុងអេកូ TTE ប្រដាប់ស្ទង់ធ្វើការតែពីខាងក្រៅប្រអប់ទ្រូងប៉ុណ្ណោះ រីឯអេកូ TEE វិញឆ្លុះតាមខាងក្នុងបំពង់អាហារតែម្តង។ ក្រៅពីនេះប្រដាប់ស្ទង់អាចដាក់ជិតបេះដូងជាងជាហេតុនាំឲ្យការចាប់យករលកសំឡេងក៏កាន់តែច្បាស់ដោយមិនមានការរាំងស្ទះពីសួតនិងឆ្អឹងប្រអប់ទ្រូងឡើយ។
ចំណែកឯ stress test និងការថតចង្វាក់បេះដូង (EKG or ECG) គ្រូពេទ្យក៏អាចសុំធ្វើអេកូបន្ថែមពីលើដែរដើម្បីបានព័ត៌មានពីបេះដូងអ្នកកាន់តែច្បាស់និងធ្វើរោគវិនិច្ឆ័យបានលម្អិត។
វីធីអេកូបេះដូងនេះជាធម្មតាធ្វើពេលដែលយើងមានរោគវិនិច្ឆ័យនៃបញ្ហាបេះដូងមួយ ឬច្រើន ដូចជាទាក់ទងនឹងសមត្ថភាពនៃការច្របាច់ឈាមនៃសន្ទះឬថតបេះដូង។ មួយវិញទៀត បើឪពុកម្ដាយទារកសង្ស័យថាកូនមានជំងឺបេះដូងពីកំណើត គ្រូពេទ្យអាចប្រើវិធីនេះបានដើម្បីបញ្ចាក់បាន។
គ្រូពេទ្យនឹងសុំធ្វើអេកូបេះដូង TEE ប្រសិនបើ៖
អត្ថបទពាក់ព័ន្ធ៖ Pacemaker Insertion (វះកាត់ដាក់ថ្មបេះដូង)
យោងតាមអ្នកឯកទេសជាច្រើនបាននិយាយថាការពិនិត្យបេះដូងជាប្រចាំគឺមិនចាំបាច់ទេ ទោះជាអ្នកជំងឺភាគច្រើនសុំគ្រូពេទ្យធ្វើដោយខ្លួនឯងក៏ដោយ។
ក្រៅពីអេកូបេះដូងក៏មានវិធីផ្សេងទៀតដែរដូចជា៖
សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងថាតេស្តមួយណាសក្ដិសមនឹងយើងបំផុត។
អត្ថបទពាក់ព័ន្ធ៖
មានរឿងមួយចំនួនដែលយើងគួរត្រៀមមុននឹងធ្វើតេស្តអេកូបេះដូងនេះ។ ដំបូងយើងមិនអាចញ៉ាំអាហារ ឬផឹកអ្វីឡើយមុនធ្វើតេស្ត ២ទៅ៣ម៉ោង។ ចំណុចទី២ យើងត្រូវពាក់ស្បែកជើងដែលស្រួលសម្រាប់ខ្លួនឯបើសិនជាត្រូវរត់លើម៉ាស៊ីនពេលធ្វើតេស្ត។ ចំណុចចុងក្រោយគឺយើងត្រូវមានមនុស្សជូនទៅផ្ទះវិញដោយសារបន្ទាប់ពីត្រូវថ្នាំសណ្តំរួច យើងមិនអាចបើកបរដោយខ្លួនឯងបានទេ។
ដើម្បីធ្វើអេកូ TEE អ្នកជំនាញតែងត្រូវការជំនួយការមួយចំនួន។ បើសិនជាយើងមានស្ថានភាពដូចជាលើសទម្ងន់ ឬជំងឺសួតរាំរ៉ៃដែលអាចធ្វើឲ្យមើលបេះដូងមិនបានល្អនោះ គ្រូពេទ្យនឹងសុំចាក់ថ្នាំពណ៌តាមសរសៃឈាមដែលវាជួយបង្ហាញលទ្ធផលដំណើរការបេះដូងកាន់តែច្បាស់។
ដើម្បីស៊កឧបករណ៍ស្ទង់កាន់តែស្រួលនិងសម្រួលកុំឲ្យយើងចង់ក្អួត គ្រូពេទ្យនឹងបាញ់ស្រ្ពាយថ្នាំស្ពឹក ថ្នាំខ្ពុរមាត់ ឬថ្នាំគ្រាប់ផ្អែមៗ ដើម្បីឲ្យបំពង់កស្ពឹក។ មិនតែប៉ុណ្នោះគេក៏ចាក់ថ្នាំតាមសរសៃវ៉ែននៅដៃផងដែរ ដែលអំឡុងពេលធ្វើតេស្តគេនឹងដាក់ថ្នាំកាត់បន្ថយទឹកមាត់ក៏ដូចជាថ្នាំសណ្តំតាមនោះផង។ យើងមិនមែនស្ពឹកទាំងមូលនោះទេគ្រាន់តែអាចមានអារម្មណ៍ថាងុយដេករលីវៗនិងសម្រាក។ តេស្តនេះនឹងប្រមូលពត៌មានអំពីចង្វាក់បេះដូង ចង្វាក់ដង្ហើម សម្ពាធឈាម និងបរិមាណអុកស៊ីសែននៅក្នុងឈាម។
ដំណាក់កាលនៃអេកូបេះដូងរួមមាន ដំបូងយើងត្រូងគេងចំហៀងខាងឆ្វេង ងើយក្បាលឡើងលើបន្តិចដើម្បីកុំឲ្យធ្មេញទង្គិចជាមួយឧបករណ៍ហើយប្រដាប់ការពារមាត់ក៏ត្រូវដាក់ដែរ។ បន្ទាប់មកគ្រូពេទ្យនឹងសង្កត់អណ្តាតចេញពីកន្លែងដែលត្រូវរំអិលចុងឧបករណ៍ស្ទង់ដើម្បីឲ្យងាយស្រួលក្នុងការស៊កចូលក្នុងមាត់។ ដំណាក់កាលចុងក្រោយគឺយើងត្រូវលេបដើម្បីរំកិលទុយយោរហូតទៅដល់បំពង់អាហារ។ រួចរាល់ហើយគ្រូពេទ្យនឹងចាប់ផ្តើមថតរូបរលកសម្លេងពេលដែលឧបករណ៍ធ្វើចលនា។ តែក្នុងអំឡុងពេលធ្វើអេកូបេះដូង យើងមិនអាចឮឬដឹងពីរលកសំឡេងនោះទេ។
សូមចាំថាយើងលេបតែពេលដែលគ្រូពេទ្យប្រាប់តែប៉ុណ្នោះ។ គ្រូបេទ្យនឹងបូមទឹកមាត់យើងចេញ (suction) ឬក៏វាហូរចេញដោយខ្លួនឯង។ ក្រៅពីមានអារម្មណ៍ថាចង់ក្អួត មិនស្រណុកក្នុងខ្លួនពេលដែលឧបករណ៍ក្នុងមាត់ យើងនឹងមិនមានការឈឺចាប់អ្វីនោះទេ។ ការធ្វើអេកូបេះដូងអាចមានរយៈពេលជាង ២ម៉ោង តែគេអាចដាក់ឧបករណ៍ក្នុងមាត់រយៈពេល ១០ទៅ២០នាទី។
ប្រសិនជាលទ្ធផលចេញមកល្អ នោះយើងមិនត្រូវការធ្វើតេស្តអ្វីផ្សេងនោះទេ។ តែបើលទ្ធផលចេញមកមិនប្រក្រតី ដើម្បីរកលទ្ធផលឲ្យកាន់តែជាក់លាក់ គ្រូពេទ្យឯកទេសបេះដូងនឹងណែនាំតេស្តផ្សេងទៀតដូចជា ធ្វើអេកូបេះដូងម្តងទៀតប៉ុន្មានខែក្រោយទៀត ឬក៏ស្កេនបេះដូង (CT) ឬថតសរសៃឈាមចិញ្ចឹមបេះដូង (coronary angiogram)។ បន្ទាប់ពីស្វែងរកសញ្ញារួចអស់ហើយ គ្រូពេទ្យនឹងចាប់ផ្តើមចេញការព្យាបាលដល់យើង។
អត្ថបទពាក់ព័ន្ធ៖ Congestive Heart Failure (ខ្សោយបេះដូង)
គ្រូពេទ្យឯកទេសបេះដូងនឹងចេញលទ្ធផលឲ្យភ្លាមបន្ទាប់ពីធ្វើតេស្តរួច។
លទ្ធផលធម្មតា៖ ថតបេះដូងនិងជញ្ជាំងបេះដូងមានទំហំនិងកម្រាស់ធម្មតាហើយមានចលនាធម្មតាដែរ។ ឯសន្ទះប្រឺសវិញមានសភាពប្រក្រតីគ្មានការលេចឬត្បៀតនោះទេ។ គ្មានសញ្ញានៃការឆ្លងមេរោគ ហើយបរិមាណឈាមច្របាច់ពីថតខាងក្រោមខាងឆ្វេងក្នុងមួយចង្វាក់ (ejection fraction) មានសភាពធម្មតា។ ពុំមានទឹកលើសនៅក្នុងថង់ជុំវិញបេះដូង ឯសាច់ដុំជុំវិញបេះដូងក៏មិនឡើងក្រាស់ដែរ។ មិនមានដុំសាច់ឬឈាមកកនៅក្នុងថតបេះដូងទេ។
លទ្ធផលមិនប្រក្រតី៖ ថតបេះដូងរីកធំ ជញ្ជាំងបេះដូងឡើងក្រាស់ឬស្តើងជាងធម្មតា។ កាលណាជញ្ជាំងបេះដូងក្រាស់មានន័យថាឈាមមិនអាចហូរទៅកាន់សាច់ដុំបេះដូងបានល្អឬធ្លាប់គាំងបេះដូងពីមុនមក។ ហើយបើជញ្ជាំងស្តើងវិញអាចបង្ហាញពីការប៉ោងថតខាងក្រោមនៃបេះដូង (ventricular aneurysm)។ សាច់ដុំជញ្ជាំងបេះដូងធ្វើចលនាមិនប្រក្រតីព្រោះតែឈាមរត់មកចិញ្ចឹមមិនបានគ្រប់គ្រាន់ដោយសារត្បៀតសរសៃអាក់ទែរកូរូណា។ សន្ទះប្រឺសមួយឬច្រើនបិទបើកមិនបានល្អឬមានសភាពមិនប្រក្រតី។ មានសញ្ញានៃការឆ្លងមេរោគ ហើយបរិមាណឈាមច្របាច់ពីថតបេះដូងខាងក្រោមខាងឆ្វេង (ejection fraction) តិចជាងធម្មតា។ មានទឹកដក់ជុំវិញបេះដូង (pericardial effusion)។ សាច់ដុំជុំវិញបេះដូងក្រាស់ពេក ឬមានដុំសាច់ កំណកឈាមនៅក្នុងបេះដូង។
លទ្ធផលអាចខុសៗគ្នាអាស្រ័យលើមន្ទីរពិសោធន៍និងមន្ទីរពេទ្យ។ សូមពិភាក្សារជាមួយគ្រូពេទ្យដើម្បីព័ត៌មានលំអិត។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕