បេះដូងដើរខុសចង្វាក់

​បេះដូង​ដើរ​ខុសចង្វាក់ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជាបញ្ហាចង្វាក់​បេះដូង​លោត​ ឬ​ដើរ​ខុសប្រក្រតី​ ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

បេះដូងដើរខុសចង្វាក់

ចង្វាក់បេះដូងសុខភាពល្អ លោតមួយនាទីប៉ុន្មានដង?

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​សម្រាក​ធម្មតា ចង្វាក់​បេះដូង​មនុស្ស​ធំ​មាន​សុខភាព​ល្អ គឺ​លោត​ចាប់ពី ៦០-១០០ដង​/នាទី។ បើ​សិន​ជា​យើង​មាន​បញ្ហា​បេះដូង​ដើរ​ញាប់ ​មាន​ន័យ​ថា អត្រា​នៃ​ការ​លោត​បេះដូង គឺ​ច្រើន​ជាង ១០០ដង/នាទី​នៅ​ពេល​សម្រាក។ ម្ចាស់​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នោះ បាន​បន្ត​ទៀត​ថា ចង្វាក់​បេះដូង ត្រូវ​បាន​គ្រប់គ្រង​ដោយ​ចរន្តអគ្គិសនី​ជាច្រើន ដែល​រត់​នៅ​ក្នុង​ជាលិកា​បេះដូង។ បេះដូង​ដើរ​ញាប់ អាច​កើត​ឡើង​នៅ​ពេល​ដែលមាន​អ្វី​មួយ​ខុស​ធម្មតា​ក្នុង​បេះដូង ដែល​នាំ​ឲ្យ​មាន​ចរន្តអគ្គិសនី​រត់​ញាប់​ពេក។ ករណី​ខ្លះ​បេះដូង​ដើរ​ញាប់ មិន​បង្ក​ជា​រោគសញ្ញា ឬ​ផលវិបាក​អ្វី​ឡើយ។ ទោះបីជា​យ៉ាង​នេះ​ក្ដី បេះដូង​ដើរ​ញាប់ អាច​នាំឲ្យ​រំខាន​ដល់​មុខងារ​បេះដូង​យ៉ាង​ធ្ងន់ធ្ងរ បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ឬ​គាំង​បេះដូង​ស្លាប់។ ការ​ព្យាបាល​អាច​គ្រប់គ្រង បញ្ហា​ដើរ​ញាប់​របស់​បេះដូង ឬ​គ្រប់គ្រង​ជំងឺ​ដែល​នាំ​ឲ្យ​បេះដូង​ដើរ​ញាប់​បាន។ មាន​បញ្ហា​ច្រើន​ណាស់ ដែល​ដាក់​សម្ពាធ​លើ​បេះដូង ឬ​ការ​ខូច​ជាលិកា​បេះដូង អាច​នាំ​ឲ្យ​បេះដូង​យើង​ដើរ​ញាប់​បាន។ ការ​ផ្លាស់ប្ដូរ​របៀប​រស់នៅ ឬ​ការ​ព្យាបាល​ជំងឺ អាច​បន្ថយ​ការ​ប្រឈម​មុខ ដូច​ខាង​ក្រោម​នេះ៖ – ជំងឺ​បេះដូង – លើស​សម្ពាធ​ឈាម – ជក់បារី – ផឹក​គ្រឿង​ស្រវឹង​ច្រើន – ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ច្រើន – ប្រើប្រាស់​ថ្នាំ – មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា ស្ត្រេស ឬ​ថប់អារម្មណ៍ – កង្វះ​គ្រាប់​ឈាម។ ចំណែក​កត្តា​ផ្សេង​​ៗ​ទៀត ដែល​អាច​ប្រឈម​នឹង​បេះដូង​ដើរ​ញាប់​ដែរ​នោះ មាន​ដូច​ជា៖ – អាយុ​ច្រើន – គ្រួសារ​ធ្លាប់​មាន​នរណា​ម្នាក់ មាន​បញ្ហា​បេះដូង​ដើរ​ញាប់។

ស្វែងរក បេះដូងដើរខុសចង្វាក់

បេះដូងដើរខុសចង្វាក់

Heart palpitations (ញ័រទ្រូង)

និយមន័យ ១- អ្វីជាសញ្ញា​ញ័រ​ទ្រូង? ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតាក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក ​ឬ​បំពង់​កដូច​គ្នា។ ករណី​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​ផ្តល់​ដំណឹង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ករណី​ខ្លះ​ក៏មិន​មែន​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែរ។ ២- ​កើត​ញឹកញាប់​ដែរទេ? ធម្មតា​​សញ្ញា​ញ័រ​ទ្រូង​អាច​កើត​​ញឹកញាប់ ប៉ុន្តែ​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​​ថា​វា​គ្រោះ​ថ្នាក់ ​ឬ​អត់។ រោគសញ្ញា ៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? ​មាន​អារម្មណ៍​ថា​បេះដូង​​កំពុង​តែ៖ – ញ័រ​ខ្លាំង – លោត​ញាប់​ពេក – លោត​រំលង​ចង្វាក់ – កន្ត្រាក់​ខ្លាំង​ជាង​រាល់​ដង ​អាច​ញ័រ​ឡើង​គ្រប់​ពេល ត្រង់​ដើម​ទ្រូង​ដល់​ក ឬ​បំពង់​ក មិន​ថា​អ្នក​កំពុង​ធ្វើ​ការ ​ឬ​សម្រាក ​ឈរ អង្គុយ​ ឬ​ដេក​នោះ​ទេ។ លើស​ពី​នេះ​មាន​សញ្ញា​ផ្សេង​ទៀត​ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​យើង​ប្រទះ​ឃើញមាន​សញ្ញា​ស្រដៀង​នេះ​ សូម​ទៅ​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ពេលមាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ កុំ​អែ​អង់​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៖ – ហត់ – វិល​មុខ – ឈឺ​ដើម​ទ្រូង – សន្លប់ មូលហេតុបង្ក ៥- អ្វីខ្លះជាមូលហេតុបង្ក? មូលហេតុ​ធ្វើ​ឲ្យ​ញ័រ​ទ្រូង​មាន​ច្រើន ​ទូទៅ​ទាក់ទង​សុខភាព​បេះដូង បើ​ទោះ​ជា​មានកត្តា​ច្រើន​ទៀត​មិន​ត្រូវ​គេ​រក​ឃើញ ប៉ុន្តែ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖ – អារម្មណ៍​រសាប់​រសល់ ភ័យ​ខ្លាច​ ឬ​ស្ត្រេស​ ពិសេស​ពេល​ភ័យ​ស្លន់ស្លោ​ម្តងៗ – ធ្វើ​ការ ​ឬ​ហាត់​ប្រាណ​ធ្ងន់​លើស​កម្រិត – បង្ក​ដោយ​សារធាតុ​​កាហ្វេអ៊ីន នីកូទីន អាល់កុល ឬ​ថ្នាំញៀន​ប្រភេទ ​កូកាអ៊ីន ​និង​អំហ្វេតាម៉ីន – ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជាតិ​ស្ករ​ក្នុង​ឈាម​តិច កង្វះ​គ្រាប់​ឈាម​ក្រហម សម្ពាធ​ឈាម​ទាប ក្តៅ​ខ្លួន ​និង​ខ្វះ​ជាតិ​ទឹក​ – […]


បេះដូងដើរខុសចង្វាក់

ប្រភេទអាហារទាំងនេះ ញ៉ាំហើយអាចធ្វើឲ្យ​បេះដូង​លោត​​ខុស​ធម្មតា

ចង្វាក់បេះដូងជាចំនួនហ្រ្វេកង់បេះដូង​លោតក្នុងមួយនាទី ហើយវាអាចរងការប៉ះពាល់​ពីកត្តាមួយចំនួន ដូចជា សកម្មភាព ស្ថានភាពផ្លូវចិត្ត និងការប្រើថ្នាំខ្លះៗ ពិសេសសារធាតុក្នុងអាហារតែម្តង។ បេះដូងមានសុខភាពល្អ លោតចន្លោះពី ៦០-១០០ ដងក្នុងមួយនាទី។ យ៉ាងណា មានសារធាតុមួយចំនួនក្នុងអាហារ បង្កឲ្យចង្វាក់បេះដូងលោតខុសធម្មតា។ ១- ជាតិកាហ្វេអ៊ីន កាហ្វេអ៊ីន មានក្នុងកាហ្វេ តែខ្មៅ តែបៃតង ទឹកក្រូច និងភេសជ្ជៈជំនួយកម្លាំង ដែលភ្ញោចប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយរំញោចដល់ខួរក្បាល និងសរសៃប្រសាទ។ កាហ្វេអាចធ្វើឲ្យញ័រទ្រូង ប៉ុន្តែគេសិក្សារកឃើញថា កាហ្វេមិនមែនធ្វើឲ្យញ័រទ្រូងទាំងអស់ទេ ព្រោះមានប្រភេទកាហ្វេខ្លះ អាចជួយសម្រួលសុខភាពបានទៀតផង។ ២- ស្រា ស្រាធ្វើឲ្យបេះដូងលោតខុសចង្វាក់ ថតបេះដូងខាងលើកន្ត្រាក់ញាប់ និងថតបេះដូងខាងក្រោម លោតខុសប្រក្រតី។ ជាតិអាល់កុលក្នុងស្រា អាចបំផ្លាញកោសិកាបេះដូង។ បើឈប់ផឹកស្រា អាចកាត់បន្ថយការប្រឈម​ស្ថានភាព​បេះដូង​លោត​ខុសចង្វាក់ ជួយឲ្យបេះដូងត្រលប់មកដូចដើមវិញ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣- សារជាតិតេអូប្រូម៉ីន (Theobromine) វាអាចភ្ញោចប្រព័ន្ធប្រសាទបាន។ វាមានក្នុងសូកូឡា ការ៉េមសូកូឡា នំប្រោននី នំខេក ស្ករគ្រាប់ ទឹកដោះគោរសជាតិសូកូឡា។ ញ៉ាំជាតិតេអូប្រូម៉ីនកាន់តែច្រើន ធ្វើឲ្យបេះដូងលោតកាន់តែញាប់។ ចៀសវាង ឬបន្ថយញ៉ាំសូកូឡា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ